(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតអស្ចារ្យមួយ ធ្វើឲ្យក្រុមបាល់ទះជម្រើសជាតិរបស់ប្រទេសសិង្ហបុរី និង ប្រទេសគុយបា បានមកប្រទេសកម្ពុជាដើម្បីត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលនឹងរៀបចំនៅថ្ងៃសៅរិ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៨៖៣០នាទី នៅកីឡាដ្ឋានវិសាខា ខាងមុននេះ។

ព្រឹតិ្តការណ៍ប្រកួតដល់អាស្ចារ្យនេះ ទទួលបានការឧបត្ថម្ភធំពី ស្រាបៀរ GANZBERG ។ ស្រាបៀរ GANZBERG តែងតែចូលរួមលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា និង ដើម្បីជំរុញឲ្យយវិស័យកីឡាបាល់ទះ ឲ្យមានភាពលេចធ្លោរទាំងថ្នាក់ជាតិ និង អន្តរជាតិ និងត្រៀមសម្រួចឆ្ពោះ ចូលរួមប្រកួតកីឡាស៉ីហ្គេមលើកទី៣១ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

GANZBERG ចូលរួមលើកស្ទួយវិស័យ កីឡាជាច្រើនរួមមាន កម្មវិធីកីឡាប្រដាល់សេរី ជាច្រើនរដូវកាល មានដូចជា កម្មវិធី GANZBERG ONE STRIKE កីឡាបាល់ទាត់ មានដូចជា GANZBERG Footsal Cup តាំងពីរដូវកាលទី១ រហូតរដូវកាលទី៦ ហើយថ្មីៗនេះ ទើបតែបញ្ចប់ព្រឹត្តការណ៍ប្រវត្តិសាស្ត្រ នៃលីគបាល់ទះកម្ពុជា GANZBERG Special Volleyball League 2022 ដែល GANZBERG ជាអ្នកឧបត្ថម្ភផ្តាច់មុខ។

ក្នុងនោះផងដែរ GANZBERG តែងតែនាំមកជូននៅព្រឹត្តិការណ៍កីឡាពិភពលោកធំៗដូចជា World CUP បាល់ទាត់ EURO ព្រឹត្តិការណ៍កីឡាប្រដាល់សកលធំៗ ចូលរួមពីកីឡាករល្បីៗកំដាប់ពិភពលោក៕