(ភ្នំពេញ)៖ ក្រុមហ៊ុន ធី អេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» ដែលពិធីនេះធ្វើឡើងដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ។

PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារកម្ពុជា តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបំពេញបាននូវតម្រូវការលើសពីការរំពឹងទុករបស់អតិថិជន។ អគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដែលមានអាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត)។

ពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោក JARCQUES PELLET​ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីលោក SUNIL KUMAR MITTAL អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន STELLANTIS និងលោក ណម តុង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធី អេច គ្រុប (TH Group)។

លើកឡើងនាឳកាសនោះលោក ណម តុង បានឳ្យដឹងថា នេះជាមោទនភាពថ្មីមួយទៀតហើយសម្រាប់ ករុមហ៊ុន ធីអេចអេច អ៊ីមផត អិចផត (THH IMPORT EXPORT​ Co., LTD) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញលក់រថយន្ត PEUGEOT មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ។

លោកក៏បានបន្តទៀតថា សម្រាប់អតិថិជនដែលធ្វើការទិញរថយន្តទំនើបម៉ាក PEUGEOT គ្រប់ម៉ូដែលនឹងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏ធំរបស់ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 5+5 ដែលមាន​ទឹកប្រាក់ស្មើនឹង $4,000 ភ្លាមៗ។ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ៥ ដំបូងសំដៅលើការធានារយៈពេល ៥ឆ្នាំ ពីរោងចក្រ ឬ 100,000គីឡូ។ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 បន្ទាប់សំដៅលើការថែទាំរយៈពេល ៥ឆ្នាំ ឥតគិតថ្លៃលើការប្តូរប្រេង និងថ្លៃពលកម្មជាងការផ្តល់ជូនទាំងនេះដើម្បីឆ្លើយតបទៅនឹងអតិថិជន PEUGEOT ទាំងអស់ដោយមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ត PEUGEOT។

សម្រាប់អតិថិជនទាំងអស់ អាចអញ្ជើញមកពិនិត្យ សាកសួរព័ត៌មានលំអិត និងអាចមកបើកបរសាកល្បងរថយន្ត PEUGEOT គ្រប់ម៉ូដែលបានដោយសេរី ជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់យើង ដែលមានបទពិសោធន៍រង់ចាំស្វាគមន៍ទទួលបំរើយ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់ក្នុងអាគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដ៏ធំទូលំទូលាយ និងមានផាសុខភាព។

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 095 99 96 29 | 076 73 843 68 𝑱𝒐𝒊𝒏: t.me/peugeotkh ទីតាំងក្រុមហ៊ុន: bit.ly/3Vvy5Jl ឆាតសួរព័ត៌មាន: t.me/PeugeotSupport ៕