(ភ្នំពេញ)៖ អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀត ដែលនឹងចូលរួមសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 នាពេលខាងមុខនេះ ដើម្បីអបអរសាទរការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng របស់ក្រុមហ៊ុន Smart Axiata។

តារាផ្សេងទៀតដែលនឹងចូលរួមក្នុងការប្រគុំតន្ត្រី #iGoPleng2.0 នេះរួមមាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ដែលមានឈ្មោះបោះសំឡេងជាលក្ខណៈអន្តរជាតិ ក៏នឹងចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ (OCIC) នៅជ្រោយចង្វា ចាប់ពីម៉ោង៤រសៀលតទៅ។ ក្រៅពីការសម្តែងសិល្បៈ តារាល្បីៗ អ្នកបង្កើតមាតិកា និងតារាតាមបណ្តាញសង្គមជាច្រើនទៀត ក៏នឹងចូលរួមជាភ្ញៀវកិត្តិយសពិសេសផងដែរ ដើម្បីអបអរការរចនាជាថ្មីនៃកម្មវិធី Pleng នេះ។

សំបុត្រសម្រាប់ចូលរួមទស្សនាការប្រគុំតន្ត្រីនេះ អាចរកបានតែនៅក្នុងកម្មវិធី Pleng ប៉ុណ្ណោះរហូតដល់ថ្ងៃទី២២ ខែតុលា។ អ្នកប្រើប្រាស់កម្មវិធី Pleng អាចប្តូរយកសំបុត្រដោយប្រើ Pleng Points របស់ពួកគេនៅក្នុងកម្មវិធី Pleng តាមរយៈ https://bit.ly/PlengPointspage

ជាផ្នែកមួយនៃការផ្តល់ជូនពិសេស (Early Bird) របស់កម្មវិធី Pleng ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែតុលា អ្នកប្រើប្រាស់កម្មវិធី Pleng អាចប្តូរយកប័ណ្ណ VIP មួយសន្លឹកពីការប្តូរជាមួយនឹង Pleng Points ចំនួន ១០ ០០០ ពិន្ទុ ឬសំបុត្រធម្មតាមួយសន្លឹកពីការប្តូរជាមួយនឹង Pleng Points ចំនួន ២ ០០០ពិន្ទុ។ ក្នុងអំឡុងពេលនៃការលក់សំបុត្រធម្មតាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែតុលា ដែលមិនមែនជាការផ្តល់ជូនពិសេស អ្នកប្រើប្រាស់កម្មវិធី Pleng អាចទទួលបានសំបុត្រ VIP មួយសន្លឹកពីការប្តូរជាមួយនឹង Pleng Points ចំនួន ២៥ ០០០ពិន្ទុ ឬសំបុត្រធម្មតាមួយសន្លឹកពីការប្តូរជាមួយនឹង Pleng Points ចំនួន ៥ ០០០ពិន្ទុ។

ក្រុមហ៊ុន Smart Axiata នឹងរៀបចំការប្រគុំតន្ត្រីដើម្បីដាក់ដំណើរការកម្មវិធី Pleng ដែលត្រូវបានរចនាជាថ្មីនេះ។ កម្មវិធី Pleng នឹងផ្តល់ជូនលក្ខណៈពិសេសថ្មីៗគួរឱ្យរំភើប ដែលរួមមានវីដេអូតន្ត្រី ផតខាសត៍ ការស្វែងរកតាមប្រភេទ និងរឿងក្នុងកម្មវិធី (in-app stories) ជាដើម ហើយក៏មានការបង្កើតនូវការរចនាដំណើរការអេប (user interface) ថ្មីដើម្បីបង្កើនបទពិសោធរបស់អ្នកប្រើប្រាស់ផងដែរ។

កម្មវិធី Pleng គឺជាកម្មវិធីស្តាប់តន្ត្រីតាមអ៊ីនធឺណិត ដែលត្រូវបានទាញយកច្រើនបំផុតក្នុងប្រទេសកម្ពុជា ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៧សែននាក់ និងផ្តល់ជូនអ្នកស្តាប់នូវបទចម្រៀងជាង ១លានបទពីសិល្បករសិល្បការីក្នុងស្រុកនិងអន្តរជាតិជាង ១ម៉ឺននាក់។
កម្មវិធីស្តាប់តន្ត្រីនេះភ្ជាប់សិល្បករសិល្បការនីខ្មែរជាមួយនឹងអ្នកគាំទ្រដែលកើនឡើងឥតឈប់ឈរ ដែលជួយឱ្យមានការកោតសរសើរកាន់តែជ្រាលជ្រៅចំពោះតន្ត្រីក្នុងស្រុក និងអ្នកដែលមានទេពកោសល្យនានា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ដោយផ្តោតលើបទពិសោធអតិថិជនរបស់យើងជាចម្បង យើងបានបណ្តាក់ទុនយ៉ាងច្រើនទៅលើកម្មវិធី Pleng ដើម្បីកែលម្អរចនាដំណើរការ user interface ទូទៅ និងបទពិសោធអ្នកប្រើប្រាស់។ ជាមួយនឹងការអាប់ហ្គ្រេដចុងក្រោយបំផុតទាំងនេះ យើងពិតជាមានទំនុកចិត្តថា យើងមានកម្មវិធីដែលងាយស្រួលប្រើនិងមានប្រសិទ្ធភាពបំផុតនៅប្រទេសកម្ពុជា ជាមួយនឹងមាតិកាតន្ត្រីដ៏ល្អបំផុតក្នុងប្រទេស»

អ្នកស្តាប់អាចរីករាយនឹងបណ្ណាល័យតន្ត្រីទាំងមូលរបស់កម្មវិធី Pleng នៃបញ្ជីចម្រៀងដែលបានជ្រើសរើសយ៉ាងពិសេសដោយឥតគិតថ្លៃ ឬអ្នកប្រើប្រាស់អាចជាវសេវា Pleng Pro ដោយចំណាយត្រឹមតែ ៩៩សេនប៉ុណ្ណោះក្នុងមួយខែ ហើយអាចរីករាយនឹងការស្តាប់ចម្រៀងដោយគ្មានការផ្សាយពាណិជ្ជកម្ម រួមជាមួយនឹងសំឡេងច្បាស់ល្អ និងការទាញយកបទចម្រៀងទុកដោយគ្មានដែនកំណត់សម្រាប់ការស្តាប់អុហ្វឡាញ។

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគុំតន្ត្រី #iGoPleng2.0 សូមចូលទៅកាន់ https://www.facebook.com/PlengBySmart/photos/a.236830577201413/1082136336004162/ ឬទស្សនាវីដេអូផ្លូវការតាមរយៈ https://www.facebook.com/PlengBySmart/videos/502415555227693.
តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ https://www.facebook.com/PlengBySmart ឬចូលទៅកាន់ www.smart.com.kh សម្រាប់ព័ត៌មានបន្ថែមអំពី Pleng៕