(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសដណ្តើមខ្សែក្រវាត់ពិភពលោក IPCC KUN KHMER រដូវកាលទី២នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ នេះបើតាមវីដេអូ Teaser ចេញផ្សាយលើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង WURKZ កាលពីថ្ងៃ១៨ ខែតុលា។
WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យដំបូងគេនៅកម្ពុជាដែលផ្តល់ឱកាសដល់កីឡាករគុនខ្មែរប្រកួតវិលជុំចេញពីខេត្តមួយចូលខេត្តមួយដើម្បីដណ្តើមខ្សែក្រវាត់ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ IPCC ពិសេសទទួលបានរង្វាន់សាច់ប្រាក់ដ៏ច្រើនមហាសាលពីភេសជ្ជៈប៉ូវកម្លាំង WURKZ។
កម្មវិធីនេះរៀបចំដោយស្ថានីយទូរទស្សន៍ថោន គាំទ្រដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ។
កាលពីរដូវកាលទី១ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនារាប់លាននាក់ជុំវិញប្រទេសកម្ពុជា និងបានរកឃើញជើងខ្លាំងគុនខ្មែរដំបូងដែលគ្រងខ្សែក្រវាត់កម្រិតពិភពលោកធ្វើឲ្យវិស័យគុនខ្មែរកាន់តែល្បីលើឆាកអន្តរជាតិ។
តើរដូវកាលទី២នេះនឹងធ្វើឡើងនៅពេលណាហើយមានកីឡាករណាខ្លះចូលរួមប្រកួត? តើព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅខេត្តណាខ្លះ? តើកីឡាករចូលរួមនឹងទទួលបានសាច់ប្រាក់ប៉ុន្មានពីព្រឹត្តិការណ៍នេះដ៏ធំអស្ចារ្យនេះ?
សូមកុំភ្លេចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង WURKZ ដើម្បីទទួលបានព័ត៌មានពីកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២៕
ទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង WURKZ https://www.facebook.com/WurkzCambodia
*ភេសជ្ជៈប៉ូវកម្លាំង WURKZ បង្កើនថាមពលឥតឈប់ឈរ!