(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជម្រើសជើងឯកកម្ពុជា លីគ២ នឹងឈានចូលសប្តាហ៍ទី២១ ចុងសប្តាហ៍នេះ ដោយមានក្រុមម្ចាស់ផ្ទះនគរបាលជាតិ ទទួលក្រុមភ្ញៀវ ព្រៃវែងអេហ្វសុី នាថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៤៥នាទីរសៀល។
សម្រាប់ក្រុមនគរបាលជាតិ សប្តាហ៍ទី២០ បានយកឈ្នះក្រុមម្ចាស់ផ្ទះ សៀមរាបអេហ្វសុី នៅក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា កន្លងទៅ។ នគរបាលជាតិ ឆ្លងកាត់២០ប្រកួតមកនេះ ឈ្នះ១៤ ស្មើ៣ ចាញ់៣ និងបានឈរនៅចំណាត់ថ្នាក់លេខ៣ មាន៤៥ពិន្ទុ ក្នុងចំណោម TOP-3។
ចំណែកក្រុមព្រៃវែងវិញ សប្តាហ៍ទី២០ បានយកឈ្នះក្រុមភ្ញៀវកោះកុងអេហ្វសុី ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា កន្្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តព្រៃវែង។ ព្រៃវែងអេហ្វសុី ក្រោយពីបានឆ្លងកាត់ ២០ប្រកួតមកនេះដូចគ្នា ឈ្នះ១៣ ស្មើ២ និងចាញ់៥ ឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៤១ពិន្ទុ។
ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង១២ នៃពានCambodian League 2 នាថ្ងៃអាទិត្យ ទី២៣ ខែតុលារួមមាន៖
១៖ នគរបាលជាតិ Vs ព្រៃវែងអេហ្វសុី
២៖ ISI ដង្កោសែនជ័យ Vs សៀមរាបអេហ្វស៊ី
៣៖ បន្ទាយមានជ័យអេហ្វស៊ី Vs សូលទីឡូអង្គរ
៤៖ ខេត្តត្បូងឃ្មុំ Vs អាស៊ីអឺរ៉ុបយូណាយធីត
៥៖ សាលាកីឡាបាល់ទាត់ជាតិ Vs អគ្គិសនីកម្ពុជា
៦៖ ណិចស្តិបអេហ្វស៊ី Vs កោះកុងអេហ្វស៊ី៕