(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុង Seoul របស់កូរ៉េខាងត្បូងបានលើកឡើងថា ខ្លួនមានគម្រោងដើម្បីចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Summer Olympic Games នៅក្នុងឆ្នាំ២០៣៦ ខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

អភិបាលក្រុង Seoul លោក Oh Se-hoon បានលើកឡើងថា រដ្ឋាភិបាលទីក្រុងបាននឹងកំពុងរៀបចំ ដើម្បីរៀបចំតុបតែងសារជាថ្មីតំបន់នៅជុំវិញកីឡដ្ឋាន Jamsil Olympic Stadium ដែលលោកបានហៅថា ជាអត្តសញ្ញាណនៃទីក្រុង Seoul ដែលធ្លាប់បានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Summer Olympics កាលពីឆ្នាំ១៩៨៨។

លោកបានបន្ថែមថា វានឹងក្លាយជាការចាប់ផ្តើមថ្មីសម្រាប់ព្រឹត្តិការណ៍ Olympic មួយទៀតនៅទីក្រុង Seoul។

មហាសន្និបាតលើកទី២៦ នៃសមាគមគណៈកម្មាធិការជាតិអូឡាំពិក (ANOC) កំពុងដំណើរការនៅទីក្រុង Seoul ពីថ្ងៃអង្គារ ហើយអភិបាលក្រុង Seoul តាមសេចក្តីរាយការណ៍ និងជួបជាមួយប្រធាន IOC លោក Thomas Bach នៅអំឡុងពេលមហាសន្និបាត ANOC រយៈពេល ៤ថ្ងៃនេះ៕