(ភ្នំពេញ)៖ សាលារៀន អារីហ្សូន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានរៀប ចំកម្មពិធីបើកបវេសនកាលថ្មី ឆាំ្នសិក្សា២០២២-២០២៣និងការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា ២០២១-២០២២ ដែលមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអេជី និងលោកជំទាវ ព្រមទាំង លោក មុី ភារិទ្ធ នាយកប្រតិបត្តិការ នៃស្ថាប័នអប់រំ អេជី លោក ហួត ស៊ាងហៃ ទីប្រឹក្សាស្ថាប័នអប់រំអេជី លោក ហៀង សុខេង ទីប្រឹក្សាស្ថាប័នអប់រំអេជី លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សជាច្រើននាក់។

នាឱកាសនេះ លោក មុី ភារិទ្ធ នាយកប្រតិបត្តិការ នៃស្ថាប័នអប់រំអេជី បានថ្លែងថា សាលារៀន អារីហ្សូន ត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្តុះបណ្តាលឲ្យសិស្សានុសិស្សមានសមត្ថភាព ពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្តនៅឆ្នាំសិក្សាថ្មី ពោលគឺ សមត្ថភាពសិក្សាឱ្យបានពូកែ ជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះ យើងក៏មិនភ្លេចក្នុងការអប់រំសិស្សានុសិស្សឲ្យផ្តោតយកចិត្ត ទុកដាក់នូវវិជ្ជាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ។

លោក មុី ភារិទ្ធ បានបន្ដថា ចំពោះស្ថាប័នអប់រំ មេជី ក្នុងនោះមាន សាលារៀន អារីហ្សូន សាលារដ្ឋរជាតិហ្គ្រេនម៉ោន AG Training Center និង Global Students។ ចំណែកឯ សាលារៀន អារីហ្សូន មាន៨ សាខាទូទាំង ប្រទេសដែលមាន រាយនាមដូចខាងក្រោម៖
* សាខាទី១៖ សាខាអូដែលមានអាស័យដ្ឋានស្ថិតនៅក្បែរស្តុបផ្សារអូរឬស្សី ជាប់ស្ថានីយ សាំង PTT
* សាខាទី២៖ សាខាទូលគោក ដែលមានអាស័យដ្ឋានស្ថិតនៅក្បែរស្តុបផ្សារមាន់អាំង
* សាខាទី៣៖ សាខាច្បាអំពៅ២ ដែលមានអាយដ្ឋានស្ថិតតាមផ្លូវជាតិ១ជាប់ធនាគារBA,
* សាខាទី៤៖ សាខាសៀមរាប ដែលមានអាស័យដ្ឋានស្ថិតអគារើលេខ ០៤៨ ០៤៩ ផ្លូវនៅសំ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយពីរាជធានី ៣១៥គម ហើយចម្ងាយពីព្រះអង្គចេក ព្រះអង្គចម ៧០០ ម៉ែត
* សាខាទី៥៖ សាខាច្បារអំពៅ ដែលមានអាស័យដ្ឋាដស្ថិតនៅសាខ័ណ្ឌច្បាអំពៅ
* សាខាទី៦៖ សាទឬស្សីកែវ ដែលមានអស្រ័យលើស្ថិតការផ្លូវជាតិលេខ៥ទល់មុខស្ថានីយCTN
* សាខាទី៧៖ សាខាកំពង់ធំ ដែលចអាស័យដ្ឋានស្ថិតតាមផ្លូវជាតិលេខ៦អា កែ្បរដំរីជាន់ខ្លាទី
ខេត្តកំពង់ធំ ដែលមានចម្ងាយ ១៦-៨គម ពីរាជធានីភ្នំពេញ
* សាខាទី៨៖ សាខាផ្សាដើមត្រូវ ដែលមានអស័យដ្ឋានស្ថិតនៅក្បែររង្វង់មូលផ្សារដើមថ្កូវ។

ឆ្លៀតក្នុងឱកាសនេះ លោក មុី ភារិទ្ធ សូមក្រើនរំលឹកដាស់តឿនដល់កូនៗ ជាពិសេសកូនៗថ្នាក់ទី១២ ត្រូវយក ទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែមទាំងទៀត ទាំងក្នុងសាលា និងក្រៅសាលា ថែមទាំងបង្កើតស្វ័យសិក្សាឲ្យបានល្អ ប្រសើរ ព្រោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នៅសល់តែ ៤៣ ថ្ងៃប៉ុណ្ណោះ ចំពោះការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមានមណ្ឌលប្រឡងមានចំនួន ២២១ ទូទាំងប្រទេស។ ចំណែករាជធានីភ្នំពេញ មាន ៣០ មណ្ឌល ៩៤៤បន្ទប់ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ១៤ មណ្ឌល ៤៣៣បន្ទប់ និងថ្នាក់សង្គមចំនួន ១៦មណ្ឌល ៥១១បន្ទប់ ហើយចំពោះការប្រឡងសាកល្បងលើកទី៣ ជាលើកចុងក្រោយ របស់ស្ថាប័នអប់រំ អេជី ប្រព្រឹត្តិទៅនាថ្ងៃទី ២៤ ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាខាទី១ អូឬស្សី ខាងមុខ។

សូមបញ្ជាក់ថា ចំពោះទិសដៅ និងផែនការ របស់ស្ថាប័នអប់រំ អេជី ក្រោមការដឹកនាំគ្រប់គ្រងដោយលោកប្រធាននាយក ប្រតិបត្តិ និងក្រុមការងារទាំងអស់ នឹងបន្តពង្រឹងបាវចនា របស់សាលារៀន អារីហ្សូន ផ្តោតទៅលើ វិន័យ សីលធម៌ គុណភាព ឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីជាដើមទន់ក្នុងការពង្រីកសាខាឲ្យបានគ្រប់ខណ្ឌទាំង១៤ នៅក្នុងរាជ ធានីភ្នំពេញ ដើម្បីធ្វើឲ្យមានកំណើនសិស្សជាង១ម៉ឺន នាក់ នាដំណាច់ឆ្នាំ២០២៧។ ដោយរៀបចំបំឡែងកម្មវិធីសិក្សា អង់គ្លេសទូទៅ ទៅជាកម្មវិធីសិក្សា SC គ្រប់សាខារាជធានីខេត្តនាពេលខាងមុខ៕