(ភ្នំពេញ)៖ ខេត្តព្រះសីហនុ បាននិងកំពុងក្លាយជាទីកន្លែងដ៏ចាប់អារម្មណ៍ បំផុតសម្រាប់ការលេងកម្សាន្ត និងសម្រាកលំហែរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នករាជធានីភ្នំពេញ។ ការទៅលេងកម្សាន្ត ឬសម្រាកលំហែនៅខេត្តព្រះសីហនុ មិនចំណាយពេលយូរក្នុងការធ្វើដំណើរទៀតនោះឡើយនាពេលបច្ចុប្បន្ននេះ។

វត្តមានផ្លូវល្បឿនលឿនដែលទើបនឹងដាក់ឱ្យដំណើរការ បានក្លាយជាប្រព័ន្ធគមនាគមន៍មួយជួយឱ្យការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បានយ៉ាងលឿនរហ័សជាទីបំផុត។ ដូច្នេះការទៅលេងកម្សាន្តឆ្នេរខ្សាច់សក្បុស ស្តាប់សំឡេងទឹករលក ក្រោមជំនោរត្រជាក់នាមាត់សមុទ្រមិនលំបាក មិនចំណាយពេលយូរទៀតនោះឡើយ។

ដោយមើលឃើញពីនិន្នាការនៃការអញ្ជើញទៅសម្រាកលំហែកាយ និងលេងសមុទ្រកាន់តែច្រើនឡើងនោះ ខុនដូ «D’Seaview» បើកផ្តល់នូវកញ្ចប់តម្លៃជាពិសេស សម្រាប់អ្នកដែលមានបំណងប្រាថ្នារកជាវផ្ទះសម្រាកលំហែដ៏ស៊ីវិល័យ និងងាយស្រួលពេលទៅលេងខេត្តព្រះសីហនុ។ កញ្ចប់តម្លៃនេះ គឺផ្តល់ជូនកាន់តែពិសេសថែមទៀត សម្រាប់អ្នកផ្តល់សេវាផ្នែកសុខភាពសាធារណៈ ដែលការបង់ប្រាក់កាន់តែងាយស្រួល ដោយចំណាយតិចជាង ៣០០ ដុល្លារតែប៉ុណ្ណោះក្នុងមួយខែសម្រាប់ក្លាយជាម្ចាស់ ខុនដូសម្រាប់លំហែ កំសាន្តមួយនេះ ។

សូមបញ្ជាក់ថា «D’Seaview» អគារខុនដូដ៏ប្រណិតមួយដែលមានបទដ្ឋានបច្ចេកទេស និងការរស់នៅបែបប្រទេសសិង្ហបុរី ត្រូវបានបង្ហាញខ្លួនកណ្តាលក្រុងពាណិជ្ជកម្ម និងទេសចរណ៍ដ៏ទាក់ទាញថ្មីរបស់កម្ពុជាមួយនេះផងដែរ។ «D’Seaview» ជាអគារខុនដូទីមួយរបស់ក្រុមហ៊ុនសិង្ហបុរី ហុង ឡៃ ហ៊ួត គ្រុប លីមីតធិត (HONG LAI HUAT GROUP LIMITED) ក្រោមផ្លាកសញ្ញា «ខាមហូម (CAMHOMES)»។

អគារពាណិជ្ជកម្ម និងលំនៅឋានបទដ្ឋានសិង្ហបុរីមួយនេះ ត្រូវបានសាងសង់លើទំហំផ្ទៃដីជិត ១ម៉ឺនម៉ែត្រការ៉េ មានកំពស់ ២៨ជាន់។ មានបន្ទប់ចំនួន ៧៣៧បន្ទប់ មានទាំងបន្ទប់ស្ទូឌីយូ, បន្ទប់គេង២, បន្ទប់គេង៣ និង Penthouses។

អគារខុនដូ «D’Seaview» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងស្នាក់នៅ និងរកស៊ីក្នុងខេត្តព្រះសីហនុ។ ការគាំទ្រខ្លាំង ដោយសារតែអគារខុនដូនេះ ជាអគារដែលបានសាងសង់ឡើងដោយប្រើបទដ្ឋានបច្ចេកទេសដូចទៅនឹងអគារខុនដូក្នុងប្រទេសិង្ហបុរី ធានាដល់គុណភាពអគារ និងមានផាសុខភាពខ្ពស់ក្នុងការស្នាក់នៅ។

«D’Seaview» ជាអគារខុនដូ ដែលសាងសង់ឡើងនៅកណ្តាលក្រុងព្រះសីហនុ ជិតមាត់សមុទ្រ ជិតផ្សារទំនើប និងផ្សារក្នុងក្រុងព្រះសីហនុ។ អគារខុនដូ ដែលមានកម្ពស់រហូតដល់ទៅ២៨ជាន់កណ្តាលក្រុងមួយនេះ បង្កលក្ខណៈងាយស្រួលដល់អ្នកស្នាក់នៅទទួលយកខ្យល់ជំនោសមុទ្រ ហើយអាចគយគន់ទេសភាពក្នុងក្រុងផងដែរ។ កាន់តែពិសេសថែមទៀតនោះ អគារខ្ពស់ជាងគេក្នុងក្រុងនាពេលបច្ចុប្បន្នមួយនេះ ជួយឱ្យអ្នកស្នាក់នៅអាចគយគន់ព្រះអាទិត្យនៅពេលរះ និងលិចយ៉ាងច្បាស់។

ទាំងទីតាំងល្អ និងមានការរចនាបទឡើងប្រកបដោយប្រណិតភាពសម្រាប់ការរស់នៅនេះហើយ ជាហេតុនាំឱ្យអ្នកស្នាក់នៅក្នុងអគារខុនដូ «D’Seaview» បង្ហាញការពេញចិត្តជាខ្លាំងជាមួយខុនដូមួយនេះ។

សូមប្រញាប់ឱកាសពិសេសនៃការបញ្ចុះតម្លៃដ៏ពិសេសនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។ អតិថិជនអាចទាក់ទងផ្ទាល់ទៅកាន់ភ្នាក់ងារលក់តាមរយៈលេខទូរសព្ទ័ ០៧៦ ៧៦៨ ៩០៩០ និង ០៧៦ ៧៦៨ ៩១៩១ ឬអញ្ជើញមកកាន់ទីតាំងអគារខុនដូផ្ទាល់ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ៕