(បរទេស)៖ កម្មវិធី WhatsApp បានដំណើរការឡើងវិញហើយ បន្ទាប់ពីគាំងអស់រយ:ពេលជាច្រើនម៉ោង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅមុននេះបន្តិច។
ក្រុមហ៊ុន Meta ដែលជាមេធំរបស់ WhatsApp បានប្រកាសជាផ្លូវការថា គិតត្រឹមម៉ោង ៤រសៀល ម៉ោងនៅកម្ពុជា កម្មវិធី WhatsApp បានដំណើរការឡើងវិញហើយ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យគាំងនោះទេ។
គួរបញ្ជាក់ផងដែរថា កម្មវិធីផ្ញើសារ WhatsApp បានគាំងមិនដំណើរការនៅជុំវិញពិភពលោក នៅម៉ោងប្រមាណជា ២រសៀលម៉ោងនៅកម្ពុជា ហើយការគាំងនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន WhatsApp ធ្លាក់ចុះប្រមាណ ០.៧ភាគរយ៕