(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់តំបន់របស់ Keller Williams (KW Asia Summit 2022) ដែលមានសមាជិកចូលរួមមកពីសហរដ្ឋអាមេរិក និងជាង ៥០ប្រទេសជុំវិញពិភពលោក នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងគោលបំណងដើម្បីជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់បន្ថែមអំពីជំនាញអចលនទ្រព្យនៃបណ្តាប្រទេសនានា។

ក្នុងនោះ KW Cambodia ដែលមានឧកញ្ញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រធានស្ថានិក និងក្រុមការងារថ្នាក់តំបន់ ក៏បានដឹកនាំភ្នាក់ងារជំនាញមកពីសាខារបស់ KW Cambodia ទីទាំងប្រទេសដើម្បីចូលរួមជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ផងដែរ។

លើសពីនេះទៅទៀតនោះ KW Cambodia ក៏នឹងបន្តដំណើរទស្សនកិច្ចជុំវិញទីក្រុងរបស់ប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មុនពេលវិលត្រលប់មកកាន់មាតុភូមិវិញ ដើម្បីសង្កេតមើលពីការរីកចម្រើនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះផងដែរ៕