(អឺរ៉ុប)៖ ក្លិបតោខៀវ Chelsea បានសម្រេចភាពជោគជ័យរបស់ពួកគេដោយបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយក្របខណ្្ឌលីគ UEFA Champions League 2022-23 បន្ទាប់ពីយកឈ្នះក្រុម FC Red Bull Salzburg ២-១ នៃប្រកួតទី៥ ប្រចាំពូល E។

ការលើកឡើងក្រោយចប់ការប្រកួត អ្នកចាត់ការក្រុម Chelsea លោក Graham Potter បានឲ្យដឹងឡើងថា កីឡាកររបស់លោកបានបង្កើតការខិតខំយ៉ាងអស្ចារ្យ បន្ទាប់ពីការបរាជ័យប្រកួតដំបូងរបស់ពួកគេ ក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយនាពេលនេះ នៃក្របខណ្ឌ Champions League ជាមួយការប្រកួតនៅសល់ ១ប្រកួតទៀតប្រចាំពូល E។

ស្ថិតក្នុងការប្រកួតយកបានលទ្ធផល ២-១ របស់ក្រុមតោខៀវ Chelsea ធ្វើបានដោយកីឡាករ Mateo Kovacic និង Kai Havertz ដ្បិតកាលជើងទី១ បានត្រឹមស្មើគ្នា ១-១ ដែលជ័យជម្នះនេះធ្វើឲ្យពួកគេបានចូលរួមជាមួយគូប្រជែងក្នុងលីគ Premier League ក្លិប Manchester City ក្នុងវគ្គជម្រុះបន្ទាប់ទៀតផងដែរ។

ក្រោយឆ្លងកាត់ប្រកួតទី៥ លទ្ធផលបណ្តោះអាសន្នក្រុមតោខៀវ Chelsea រកបាន ១០ពិន្ទុ ហើយក្រុម AC Milan បានយកឈ្នះ Dinamo Zagreb ៤-០ រកបាន ៧ពិន្ទុកំពុងប្រជែងជាមួយ RB Salzburg ដែលមាន ៦ពិន្ទុនៃការមានកៅអីឡើងវគ្គ ១៦ក្រុមបន្ត៕