(អឺរ៉ុប)៖ ត្រឹមបញ្ចប់ការប្រកួតទី៥ នៃវគ្គចែកពូល Champions League 2022-23 បានរកឃើញ ១២ក្រុមហើយមានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយមានក្លិប Inter Milan, Bayern Munich, Chelsea, Napoli, Liverpool, Club Bruges, Benfica, FC Porto, Real Madrid, Manchester City, Paris Saint Germain និងក្លិប Borussia Dortmund គិតត្រឹមបញ្ចប់លទ្ធផលប្រកួតទី៥។

ចំណោម ៤ក្រុមទៀត ដែលត្រូវឡើងទៅវគ្គបន្តនោះ នឹងត្រូវសម្រេចនៅប្រកូតទី៦ ដែលស្ថិតក្នុងពូល D កំពុងប្រទាញពិន្ទុគ្នារវាងក្រុម Tottenham Hotspur រកបាន ៨ពិន្ទុហើយក្រុម Sporting រកបាន ៧ពិន្ទុគ្នាជាមួយ Einteracht Frankfort និងក្រុម Marseille ក៏មាន ៦ពិន្ទុដែលត្រូវមានក្រុមឡើងវគ្គបន្ត។

ដ្បិតកៅអី ២ក្រុមទៀតត្រូវជ្រើសចេញពីពូល D ដែលមានក្រុម AC Milan កំពុងរកបាន ៧ពិន្ទុហើយក្រុម RB Salzburg រកបាន ៦ពិន្ទុ ហើយស្ថិតក្នុងពូល F មានការប្រជែងពិន្ទុដណ្តើមកៅអីគ្នារវាងក្រុម RB Leipzig ដែលកំពុងមាន ៩ពិន្ទុពេលដែលក្រុម Shakhtar Donetsk រកបាន ៦ពិន្ទុ៕