(ហ្សឺណេវ)៖​ សហព័ន្ធសមាគមបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសថា ក្រុមហ៊ុនផលិតទូរសព្ទដៃ​ Vivo គឺជាទូរសព្ទឆ្លាតវៃផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

FIFA បានចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភរយៈពេល ៦ឆ្នាំជាមួយនឹងក្រុមហ៊ុន Vivo ក្នុងឆ្នាំ២០១៧ ហើយព្រឹត្តិការណ៍ World Cup នៅកាតា នឹងក្លាយជាព្រឹត្តិការណ៍ World Cup លើកទី២ ដែលក្រុមហ៊ុនចិនមួយនេះ បានឧបត្ថម្ភ បន្ទាប់ពីព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០១៨ នៅរុស្ស៊ី។

«រួមគ្នាជាមួយនឹងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា នាឆ្នាំ២០២២នេះ ត្រូវបានគេរំពឹងថា ទស្សនិកជនសកល ៥ពាន់លាននាក់ និងអ្នកប្រើប្រាស់សកម្មទូរសព្ទ Vivo សកម្មជាង ៤០០លាននាក់នៅទូទាំងសកលលោក។ Vivo និង FIFA កំពុងស្វែងរកការភ្ជាប់ទំនាក់ទំនង ជាមួយនឹងទស្សនិកជនទូទាំងពិភពលោក តាមរយៈការចូលចិត្តបាល់ទាត់»។ FIFA បានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមយ៕