(ភ្នំពេញ)៖ សម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ និងគ្រឿងទេស foodpanda បានចូលរួមតាំងពិព័រណ៍លំដាប់ថ្នាក់ជាតិនេះ ក្នុងនាមជាម្ចាស់ឧបត្ថម្ភដ៏ សំខាន់មួយ។ ពិព័រណ៍នេះបានធ្វើឡើង កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះរំពឹងថា នឹងផ្តល់ឱកាសការងារជាច្រើន កន្លែងទៅដល់យុវជន និងអ្នកស្វែងរកការងារ នៅប្រទេសកម្ពុជា។

នៅក្នុងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ foodpanda ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្ស នៅប្រទេសកម្ពុជា ថ្មីៗនេះក្រុមហ៊ុន បានចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ តាមរយៈពិព័រណ៍នេះ foodpanda នឹងផ្តល់នូវឱកាសការងារឲ្យប្រជាពលរដ្ឋខ្មែរ ក្លាយជាបុគ្គលិកពេញម៉ោង និងជាដៃគូដឹកជញ្ជូនជាច្រើនកន្លែង។
សម្រាប់អ្នកដែលមានបំណង ស្វែងរកឱកាសការងារ និងសហការជាមួយក្រុមហ៊ុន foodpanda អាចអញ្ជើញទៅកាន់ស្តង់ foodpanda ដើម្បីទទួលយកព័ត៌មានបន្ថែមរួម ជាមួយគោលការណ៍នៃការដាក់ពាក្យផងដែរ។ foodpanda ថែមទាំងទទួលការដាក់ពាក្យ និងផ្តល់ឱកាសសំភាសន៍ផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះស្តង់ foodpanda ក៏បានរៀបចំការបង្វិលកងផ្សងសំណាង ការលេងល្បែងកំសាន្ត ដើម្បីឈ្នះរង្វាន់ រួមទាំងឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនថែមទៀត។

foodpanda ក៏មានកម្មវិធីពិសេសៗ ជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ជូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើនទៀត។ សូមកុម្ម៉ង់តាម foodpanda ទាំងអស់គ្នា ដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះ ជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/