(ភ្នំពេញ)៖​ ព្រឹត្តិការណ៍បាល់ទាត់ជម្រេីសជេីងឯកនៃពានរង្វាន់លីគ២​ ត្រូវបានបញ្ចប់ហេីយ​ ដោយបានទៅលើក្រុមអគ្គិសនីកម្ពុជា​ បន្ទាប់ពីយកឈ្នះ​ខេត្តត្បូងឃ្មុំក្នុងលទ្ធផល ១-០​ ថ្ងៃអាទិត្យ​ ទី៣០​ ខែតុលា​ ឆ្នាំ២០២២​។

គួររំលឹកផងដែរថា​ កាលពីសប្តាហ៍ទី២១​​ ក្រុមអគ្គិសនីកម្ពុជា​ ក៏បានបំបាក់ក្រុមម្ចាស់ផ្ទះ​ សាលាកីឡាបាល់ទាត់ជាតិ​ យ៉ាងចាស់ដៃក្នុងលទ្ធផល​ ៥-១​ ​កាលថ្ងៃ​អាទិត្យ​ ទី២៣​ ខែតុលា​ កន្លងទៅ។

ទាក់ទងទៅនិង​ក្រុមអគ្គិសនីកម្ពុជា​ក្រោយពីទទួលបានជ័យជម្នះ​ និងក្លាយជាម្ចាស់ជេីងឯកនៃពានរង្វាន់លីគ២​ ឆ្នាំ២០២២​នេះ​ ក្រុមអគ្គិសនីកម្ពុជាបានឆ្លងកាត់២២ប្រកួត​ ឈ្នះ១៦​ ស្មេី៣​ និងចាញ់៣​ និងមាន៥១ពិន្ទុ​។

ខាងក្រោយនេះជាលទ្ធផលសរុបការប្រកួតចុងក្រោយនៃពានរង្វាន់លីគ២​ រួមមាន៖​

១៖ ព្រៃវែងអេហ្វសុី ៤-០ ណិចស្តិបអេហ្វស៊ី
២៖ កោះកុងអេហ្វស៊ី ​២-២ សាលាកីឡាបាល់ទាត់ជាតិ
៣៖ អគ្គិសនីកម្ពុជា ១-០ ខេត្តត្បូងឃ្មុំ
៤៖ អាស៊ីអឺរ៉ុបយូណាយធីត ៤-២​​ បន្ទាយមានជ័យអេហ្វស៊ី
៥៖ សូលទីឡូអង្គរ ១-១ សៀមរាបអេហ្វស៊ី
៦៖ ISI ដង្កោសែនជ័យ ៥-១ នគរបាលជាតិ៕