(ភ្នំពេញ)៖ សៀវភៅ «ផែនទីផ្នត់គំនិត Mind Map» មានកម្រាសជា៥០០ទំព័រ និងជាស្នាដៃនិពន្ធរបស់លោកឧកញ៉ា ជា តុងហ៊ួរ អ្នកនិពន្ធសៀវភៅ ផែនទីផ្នត់គំនិត និងជាអ្នកជំនួញវ័យក្មេងក្នុងប្រទេសកម្ពុជា បានសម្ពោធ និងដាក់លក់ជាផ្លូវការហើយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។

លោកឧកញ៉ា ជា តុងហ៊ួរ បានថ្លែងថា សៀវភៅ ផែនទីផ្នត់គំនិត ត្រូវបានចង់ក្រងឡើងអស់រយៈពេល១២ឆ្នាំ ដោយផ្ដោតសំខាន់លើការចែករំលែកចំណេះដឹង ការកំណត់ផែនការជីវិត, ការចាប់ផ្ដើមអាជីវកម្ម, ការដោះស្រាយនូវរាល់បញ្ហានានា។ ចំពោះសៀវភៅផែនទីផ្នត់គំនិត បានបោះពុម្ភជាលើកទី២មានចំនួន១ម៉ឺនក្បាល ដោយសៀវភៅមួយក្បាលៗមានកម្រាសជាង៥០០ទំព័រ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ម៉ៅ សំណាង ដែលមានបទពិសោធន៍ចាស់វស្សាក្នុងការនិពន្ធ លោកស្រី ម៉ៅ ចាន់រស្មី និងក្រុមកែសម្រួលអក្ខរាវិរុទ្ធសៀវភៅជីវិតផងដែរ។

លោកឧកញ៉ាបានបន្ដថា សៀវភៅ ផែនទីផ្នត់គំនិត មិនត្រឹមតែចែករំលែកចំណេះដឹងទូទៅប៉ុណ្ណោះទេ តែបានផ្ដោតសំខាន់លើការធ្វើជំនួញ ក្នុងសៀវភៅនេះបានបង្ហាញបទពិសោធន៍ធ្វើជំនួញចំនួន១០ផ្នត់គំនិត ដែលចំណាយដើមទុនតិចទទួលបានផលចំណេញច្រើន ព្រមទាំងមានគន្លឹះល្អៗ និងសំខាន់ៗជាច្រើន ដល់អ្នកចាប់ផ្ដើមជំនួញថ្មីថ្មោង ឬអ្នកចង់ចាប់ផ្ដើមអាជីវកម្ម។

លោកឧកញ៉ា ជា តុងហ៊ួរ បានបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តចំពោះប្អូនៗ សិស្សនិស្សិត និងសហគ្រិនដែលកំពុងចាប់ផ្ដើមធ្វើអាជីវកម្ម និងកំពុងជួបបញ្ហារាំងស្ទះក្នុងមុខជំនួញ សូមជាវ និងអានសៀវភៅផែនទីផ្នត់គំនិត ព្រោះសៀវភៅនេះនឹងជួយដោះស្រាយ នូវរាល់បញ្ហាទាំងឡាយដែលពួកគាត់កំពុងជួបប្រទះ»

សៀវភៅ «ផែនទីផ្នត់គំនិត Mind Map» ត្រូវបានរៀបរៀង និងចងក្រងឡើងអស់រយៈពេល១២ឆ្នាំ។ សៀវភៅ «ផែនទីផ្នត់គំនិត Mind Map» ជាសៀវភៅ៖
* កំណត់គោលដៅជាក់លាក់បំផុត។
* ជាសៀវភៅដោះសោខួរក្បាលកម្រិតខ្ពស់បំផុត។
* ជាសៀវភៅគាស់ថាមពល ខួងដល់ស្នូលដ៏ជ្រៅបំផុតក្នុងខ្លួន។
* ជាសៀវភៅបទពិសោធចាប់ពីជីវិតសូន្យដល់១០០។
* ជាសៀវភៅទី១ស្រាយចម្ងល់ជាច្រើន ក្នុងសកលលោក។
* ជាសៀវភៅបង្ហាញផ្លូវ ដល់ម្ចាស់អាជីវកម្ម ពីតូចដល់កម្រិតកំពូល។
* ជាសៀវភៅគូសវាសជោគវាសនា ដ៏មានឥទ្ធិពលបំផុតក្នុងលោក។
* ជាសៀវភៅលេខ១បង្ហាញរាប់ពាន់គំនិត ក្នុងការធ្វើជំនួញ។
* ជាសៀវភៅបង្កប់រាល់អាថ៌កំបាំងក្នុងពហុចក្រវាល galaxy។

សូមជម្រាបថា សៀវភៅផែនទីផ្នត់គំនិត Mind Map បានដាក់លក់ជាផ្លូវការ ដោយអតិថិជនអាចជាវបានតាមរយៈ Facebook Page ផែនទីផ្នត់គំនិត Mind Ma ដោយក្នុង១ក្បាលមានតម្លៃ៣៦.៩ដុល្លារ មានចំនួន៥២៨ទំព័រ រាល់ការជាវសៀវភៅផែនទីផ្នត់គំនិតនេះ អតិថិជននឹងមានឱកាសចូលជាសមាជិក CTH CluB ស្គាល់អ្នកជំនួញជាច្រើន ព្រមទាំងផ្ដល់ជូនការផ្សព្វផ្សាយអាជីវកម្មក្នុងក្រុមរួម និងរៀនសូត្រពីអ្នកជំនួញ៕