(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ បានប្រកាសបើកស្វាគមន៍កីឡាករប្រដាល់គុនខ្មែរ មកចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯស្ថានីយ ទូរទស្សន៍ ថោន ដើម្បីចូលរួមការប្រកួតជម្រុះដណ្តើមកៅអីចូលរួមក្នុងកម្មវិធីដែលនឹងត្រូវចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីចុះឈ្មោះចូលរួម បេក្ខជនត្រូវមានលក្ខណដូចជា៖ ១) ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ, ២) ត្រូវមានទម្ងន់ចន្លោះពី៥៧គីឡូក្រាមដល់៦០គីឡូក្រាម, ៣) ត្រូវមានបទពិសោធន៍ប្រកួត ចាប់ពី១៥ដងឡើងទៅ, ៤) ត្រូវមានកាយសម្បទាគ្រប់គ្រាន់ និង៥) បេក្ខជនត្រូវមានឈ្មោះហាត់ប្រដាល់នៅក្នុងក្លិបប្រដាល់ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

គណៈកម្មាធិការនឹងធ្វើការជ្រើសរើសបេក្ខជន ដែលបានដាក់ពាក្យទូទាំងប្រទេស ដើម្បីធ្វើការប្រកួតជម្រុះយកអ្នកមានសមត្ថភាពចំនួន២៤រូប បន្ទាប់មកជម្រុះលើកទី២ ជ្រើសរើសយក១២រូប ដើម្បីធ្វើដំណើរប្រកួតវិលជុំសន្សំពិន្ទុនៅតាមខេត្តរហូតឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER និងប្រាក់រង្វាន់៤៨លានរៀល សម្រាប់ជ័យលាភីលេខ១។

កីឡាករដែលចូលរួមដំណើរប្រកួតវិលជុំតាមខេត្តទាំងអស់ ក៏នឹងទទួលបានប្រាក់លើកទឹកចិត្តទៅតាមចំណាត់ថ្នាក់នីមួយៗដែលរង្វាន់មានសរុបរហូតដល់ទៅ ១២៤ លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ។

ដូច្នេះ កីឡាករប្រដាល់គុនខ្មែរដែលមានបំណងចង់ប្រែក្លាយខ្លួនពីកីឡាករធម្មតាឲ្យទៅជាកំពូលកីឡាករប្រចាំប្រទេស ឈ្នះប្រាក់ច្រើនសន្ធឹកសន្ធាប់ និងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក សូមកុំភ្លេចដាក់ពាក្យចូលរួមប្រកួត។ ភេសជ្ជៈប៉ូវកម្លាំង WURKZ បង្កើនថាមពលឥតឈប់ឈរ៕