(សៀមរាប)៖ ក្រុមហ៊ុន ខ្មែរ ហ្វ៊ូត គ្រុប ( KHMER FOODS GROUP) ដែលជារោងចក្រផលិតអង្ករក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសដំបូងគេមួយ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងគំរោងវិភាគទានអង្ករខ្មែរសំរាប់កុមាររយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដោយការរៃអង្គាសថវិការពីការលក់អង្ករម៉ាកក្រយ៉ាផ្កាម្លិះ និងអង្ករម៉ាកក្រយ៉ាសែនក្រអូបពិសេស ដែលកំពុងចរាចរណ៍នៅលើទីផ្សារ និងបណ្តាលផ្សារទំនើបនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកអាចរួមចំណែកវិភាគទានអង្ករខ្មែរសំរាប់កុមារ តាមរយៈការជាវអង្ករម៉ាកក្រយ៉ា ដែលមានស្ទីកគ័ររាងតំណក់ឈាមពណ៌បៃតងជាប់នឹងសំបកវេចខ្ចប់។ ទាំងនេះគឺជាការចូលរួមចំណែករបស់យើងគ្រប់គ្នាចំពោះសុខមាលភាពរបស់កុមារ ប្រកបដោយមេត្តាធម៌ និងដើម្បីបន្តផ្តល់ការព្យាបាល និងថែទាំសុខភាពដ៍ល្អដល់កុមារ មកពីគ្រប់រាជធានី ខេត្ត ក្រុងនៃប្រទេសកម្ពុជា ។

ក្រុមហ៊ុន ខ្មែរ ហ្វ៊ូត គ្រុប បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ ដោយយកចិត្តទុកដាក់លើការផលិតអង្ករកម្ពុជាពិតៗឱ្យមានគុណខ្ពស់ និងស្របតាមស្តង់ដាចំនីអាហារពិភពលោក ដើម្បីឱ្យអតិថិជនគ្រប់រូប ទទួលទានដោយសប្បាយចិត្តមិនខ្លាចមានផលប៉ះពាល់ដល់សុខភាព។

អតិថិជនអាចរកទិញអង្ករម៉ាកខាងលើនេះបាននៅតាម ផ្សារទំនើប ម៉ាក្រូសែនសុខ ផ្សារទំនើបម៉ាក្រូសៀមរាប ផ្សារទំនើប ភ្នំពេញស៊ូបភើស្ទ័រ ផ្សារទំនើបខេមបូឌាស៊ូបភើស្ទ័រ ផ្សារទំនើប អ៊ីអនភ្នំពេញ ផ្សារទំនើបអ៉ីអនសែនសុខ ផ្សារទំនើបអ៉ីអន ម៉េកវែលយូ ផ្សារ អាស៊ីអ៊ិចប្រេស ផ្សារទំនើបអាស៊ី ធីអិលស្កាយស៊ូភើម៉ាឃីត ផ្សារទីសែន ផ្សារទំនើបស៊ីត្រា ផ្សារស៊ីងកុងស៊ែង ផ្សារញ៉ាំ២៤ ផ្សារអង្គរទូលទំពូង ផ្សារទំនើបហូមថប ផ្សារទំនើប ហ៊្វែរផ្លាស ផ្សារ អាលឺម៉ង់ ផ្សារបាយ័នជ្រោយចង្វារ ផ្សារទំនើប ស្ទេលឡា ហាងមេហ្គា ផ្សារទំនើបហ្គ្រីនហ្វ្រេសម៉ាឃីត ផ្សារអូឡាំពិកស៊ុបភើស្ត័រ ផ្សារអូឡាំពិកស៊ុបភើម៉ាត ផ្សារអ៊ិចប្រេស ផ្សារកសិដ្ឋានធម្មជាតិ( Green O Farm) និង អាចរកទិញបានតាមរយៈ APP Food Panda, Bloc Delivery, Nham24, VTENH, PIIKMALL
ទំហំចាប់ពី ២គីឡូ ៥គីឡូ ១០គីឡូ ២០គីឡូ ៕