(ភ្នំពេញ)៖ គម្រោងអគារ LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ ត្រូវបានបិទយ៉ាងជោគជ័យមុន៦០ថ្ងៃ បន្ទាប់ពីការខំប្រឹងប្រែង ទាំងយប់ទាំថ្ងៃឥតឈប់ឈរ។

បើតាមក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ការភ្ជាប់នេះ គឺជាការប្រកាន់ខ្ជាប់នូវគោលការកសាង អោយកាន់តែស្រស់ស្អាត ដែលមាននៅ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកន្លែងផ្សេងៗទៀត ដោយសំរេចការលក់ប្រចាំឆ្នាំលើសពី១០០លានដុល្លារ និងបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ ឈានមុខគេក្នុងប្រទេសកម្ពុជា។

បើតាមតំណាងក្រុមហ៊ុនបានបញ្ជាក់ថា សមិទ្ធផលច្រើនសបញ្ជាក់ ពីភាពរឹងមាំយ៉ាងពេញលេញ និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបទពិសោធន៍ពាណិជ្ជកម្មជាច្រើនឆ្នាំ ធើ្វឲ្យក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៉ីស្ទេត គ្រុប បន្តអភិវឌ្ឈន៌សមិទ្ធផលថ្មីៗបន្តបន្ទាប់។

គម្រោងជាច្រើន ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនបានចាប់ផើ្តមព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាបន្តបន្ទាប់ដូចជា ការចាប់ផ្តើមដាក់លក់ បព្ចាប់គ្រោងអគារ និងការប្រគល់គេហដ្ឋានជាដើម សូម្បីតែគម្រោង LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ បានចំណាយពេលត្រឹមតែ១០ខែប៉ុណ្ណោះពីការចាប់ផ្តើមរហូតដល់ការបញ្ចប់ ដែលលឿនជាងការកំណត់៦០ថ្ងៃ ដើម្បីសម្រេចបាននូវភាពល្បីល្បាញ នៅក្នុងទីផ្សារ និងឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។

នៅក្នុងបរិបទនៃការធ្លាក់ចុះ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវិត ១៩ និងសង្រ្គាម យ៉ាងណាក៏ដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុងបរិបទពិបាកមួយនេះ នូវតែបន្តបង្កើនការវិនិយោគក្នុងគម្រោងផ្សេងៗរបស់ខ្លួន ដាក់ចេញនូវតម្រូវការសម្រាប់ដៃគូសហការ ដើម្បីធានាគុណភាពខ្ពស់នៃសំណង់ និងល្បឿននៃកាសាងសង់ ធានានូវរាល់ការសន្យាសំរាប់អតិថិជន នឹងបង្រឹងម៉ាកយីហោរបស់ខ្លួន។

គម្រោង ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បានយកចិត្តទុកដាក់បំផុតក្នុងការជ្រើសរើស «ទីតាំងកណ្តាលក្រុង» ដែលស្ថិតនៅជិតតំបន់បឹងកេងកង១ ដែលជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតនៅក្នុងរាជធានីភ្នំពេញនាពេលអនាគត ដែលនឹងជួយលើកតម្លៃអចលនទ្រព្យនៃមជ្ឈមណ្ឌលព្រីន ហ័ន យូ។

គម្រោងដែលមានផ្សារទំនើប នៅក្រុងព្រះសីហនុក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប នឹងបន្តពង្រីកផ្សារទំនើបក្នុងគម្រោងមានទំហំ 17,500 ម៉ែត្រការ៉េ ដែលក្លាយជាផ្សារទំនើបព្រីនស៍ ម៉ល (ភ្នំពេញ) ដំបូងគេ។

ដោយពឹងផ្អែកលើធនធាននិងភាពរឹងមាំរបស់ក្រុមហ៊ុន ព្រីនស៍ ម៉ល (ភ្នំពេញ) នឹងដំណើរការទម្រង់អាជីវកម្មជាច្រើនប្រភេទដូចជា ភោជ្ជនីយដ្ឋាន ហាងទំនើប កន្លែងកម្សាន្តលំដាប់ខ្ពស់ ជាដើម ជាមួយនឹងការរៀបចំផែនការស្ថាបត្យកម្មដ៏ជំនាញ និង អាជីវកម្មជាច្រើន។ ដើម្បីបង្កើតបរិយាកាសស្តង់ដារអន្តរជាតិ បំពេញភាពទាន់សម័យ និងផ្ពល់នូវបទពិសោធន៍ថ្មីនិងអស្ចារ្យ ក្នុងទីក្រុងភ្នំពេញ ។

ការបញ្ចប់គ្រោងអគារមុនកាលកំណត់យ៉ាងជោគជ័យ ក្រុមហ៊ុនរំពឹងថានឹងប្រគល់ផ្ទះជូនអតិថិជននៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕