(សៀមរាប)៖ ប្រាសាក់ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ បានចូលរួមផ្សព្វផ្សាយ និងបណ្តុះទម្លាប់សន្សំ នាឱកាសទិវាសន្សំអាស៊ាន 31 តុលា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលប្រព្រឹត្តទៅនៅសួនសាធារណៈ មុខព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប។

ទម្លាប់សន្សំបានដុះឡើងក្នុងសង្គមកម្ពុជាជាយូរលង់មកហើយ ប៉ុន្តែអ្វីដែលជាសារ:សំខាន់ពីការសន្សំដែលមានប្រសិទ្ធភាពខ្ពស់ គឺការសន្សំនៅគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិ​នៃកម្ពុជា។ ការសន្សំនេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនដូចជា ការចំណាយបន្ទាន់ ចំណាយសម្រាប់សុខភាព ការសម្រេចផែនការតាមគោលបំណង ឬ អាចជាទ្រព្យសម្រាប់ដាក់ធានាដើម្បីទទួលបានកម្ចីផងដែរ មួយផ្នែកធំនោះ គឺការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយ:ការចាត់ចែងឱ្យមានលំហូរសាច់ប្រាក់ពីអ្នកដែលសល់សាច់ប្រាក់ទំនេរ ជូនដល់វិនិយោគិនដែលត្រូវការដើមទុនតាមរយ:គ្រឹះស្ថានហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះដែរប្រាសាក់ បានខិតខំចូលរួមបង្កើនការផ្សព្វផ្សាយ ពីសេវាសន្សំសម្រាប់អតិថិជន ដោយបានផ្ដល់អត្រាការប្រាក់ខ្ពស់រហូតដល់ 7.75% ក្នុង ១ឆ្នាំ សម្រាប់គណនីបញ្ញើមានកាលកំណត់។ នេះជាការផ្ដល់ជូនសម្រាប់ការរីកចម្រើនរបស់អតិថិជនដែលត្រូវការចំណូលបន្ថែម។

នៅក្នុងកម្មវិធីនេះផងដែរ ប្រាសាក់ ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសគឺបើកគណនី បានលុយ ដោយអតិថិជនដែលមិនទាន់មានគណនីនៅប្រាសាក់ ហើយអញ្ជើញទៅបើកគណនីថ្មី នឹងមានឱកាសទទួលបានទឹកប្រាក់ក្នុងគណនីដោយការបង្វិលកងផ្សងសំណាងនៅនឹងទីតាំងប្រារព្ធពិធីផ្ទាល់ ដែលនេះជាការលើកទឹកចិត្តឱ្យអតិថិជនសន្សំកាន់ច្រើននៅស្ថាប័នដែលមានអាជ្ញាប័ណ្ណស្របច្បាប់៕