(តូក្យូ)៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Ricardo Rodriguez នឹងចាកចេញពីក្លិបបាល់ទាត់ជប៉ុន Urawa Red Diamonds នៅដំណាច់រដូវកាលលីគ J1 League នេះ, បើទោះបីជាបានដឹកនាំក្រុម ឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Champions League ក៏ដោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។

ការប្រកាសនៅថ្ងៃចន្ទនេះ បានធ្វើឡើងបន្ទាប់ពីក្រុម Urawa បានចាញ់៤-១ ទៅកាន់ក្រុម Yokohama F Marinos ដែលកំពុងនាំមុខលីគ J1 កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យក្លិបម្ចាស់ពានរង្វាន់ជើងឯកទ្វីបអាស៊ី ចំនួន២រដូវកាលនេះ ស្ថិតក្នុងចំណាត់ថ្នាក់ទី៨, មាន២១ពិន្ទុ ដោយសល់ការប្រកួត១ជុំទៀត។

Rodriguez ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Urawa មុនរដូវកាល២០២១មកដល់ ហើយបានដឹកនាំ Urawa ក្នុងយុទ្ធនាការនេះ ស្ថិតក្នុងចំណោមក្រុម ដែលគេពេញចិត្ត ក្នុងការដណ្តើមបានពានរង្វាន់ J1 League៕