(អឺរ៉ុប)៖ ខ្សែបម្រើក្លិប Juventus និងក្រុមជម្រើសជាតិបារាំង Paul Pogba ត្រូវបានរបាយការណ៍បង្ហាញថា នឹងត្រូវអវត្តមានពីព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងការពារតំណែងជើងឯករបស់ក្រុមបារាំង ដែលពួកគេធ្វើបានកាលពីឆ្នាំ២០១៨។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

បរុសវ័យ ២៩ឆ្នាំ Pogba មិនទាន់បានចូលលេងជាមួយក្រុម Juventus ក្នុងលីគ Serie A នោះទេក្នុងរដូវកាលនេះ គិតចាប់តាំងពីចាកចេញមកពីក្លិប Manchester United ដែលកីឡាកររូបនេះបានរងរបួសជង្គង់កាលពីខែកក្កដា ដោយមិនមានការវះកាត់ឲ្យសមសម្រប់តាមការប្រកួតនោះទេ។

គួរំលឹកផងថា សម្រាប់ក្រុមជម្រើសជាតិបារាំង បានស្ថិតក្នុងពូល D ដែលនឹងចាប់ផ្តើមប្រកួតដំបូងជាមួយក្រុមអូស្ត្រាលី នាថ្ងៃទី២២ ខែវិច្ឆិកា មុនពេលទៅប៉ះក្រុមដាណឺម៉ាក និងទុយណេស៊ី ខណៈខ្សែបម្រើឆ្នើម Pogba កន្លងមករូបគេបានលេង ៩១ប្រកួតរកបាន ១១គ្រាប់ឲ្យជម្រើសជាតិផងដែរ៕