(បរទេស)៖ លោក Elon Musk បាននិយាយថា លោកនឹងឡើងកាន់តំណែងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Twitter ដែល​ជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព និងជាក្រុមហ៊ុនថ្មីដែលលោកទើបតែទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារ​អាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

មហាសេដ្ឋីលំដាប់កំពូល ដែលកំពុងដឹកនាំក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃរូបនេះ បានឈានដល់កិច្ចព្រមព្រៀង​ទិញលក់​បណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកជាផ្លូវការកាលពីសប្ដាហ៍មុន ហើយមានព័ត៌មានលេចលឺមកថា នាយកប្រតិបត្តិ Twitter លោក Parag Agrawal និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបាន​លោក Elon Musk ដកចេញពីតំណែង។

ពាក់ព័ន្ធនឹងការឡើងកាន់តំណែងជា CEO ពីសំណាក់លោក Elon Musk នេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពី​សំណាក់ Twitter ឡើយ គ្រាន់តែគេដឹងថា កាលពីស​ប្ដាហ៍មុន លោក Elon Musk បានប្ដូរព័ត៌មាននៅលើគណនី Twitter របស់លោកទៅជា «Chief Twit»