(ភ្នំពេញ)៖ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់ពិភពលោក បានរៀបចំពិព័រណ៍សុខភាពឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ កាលពីចុងតែតុលា ឆ្នាំ២០២២ ដែលបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃ «អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត» សម្រាប់សុខភាពសមាជិកគ្រួសារទាំងអស់ និងធ្វើឡើងគ្របដណ្តប់លើប្រធានបទជាច្រើនដែលត្រូវបានលើកយកមកពិភាក្សា ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ដែលមានបទពិសោធន៍យូរឆ្នាំទាក់ទិននឹងសុខភាពគ្រួសារ។

ក្រុមការងារ Bumrungrad មានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការរៀបចំឲ្យមានពិព័រណ៍សុខភាពឆ្នាំ ២០២២នេះ​ ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត Dr. Nipat Kulabkaw ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម ​រួម​នឹង​ក្រុមការងារបានរៀបចំជាបទបង្ហាញជាច្រើនពីសំណាក់ក្រុមអ្នកជំនាញផ្នែកសុខភាព។

លោកវេជ្ជបណ្ឌិត Somsri Pitukkijronnakorn ឯកទេសសម្ភព-រោគស្ត្រី និងជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រមាតា និងទារក បានបង្ហាញគ្រប់ទិដ្ឋភាពនៃការថែទាំសុខភាពសម្រាប់ការមានផ្ទៃពោះ រួមទាំងការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ដោយ សារតែអសមត្ថភាពមាត់ស្បូន ​និងការសម្រាលកូនមិនទាន់គ្រប់ខែជាដើម។

លោកវេជ្ជបណ្ឌិត Wattanaphol Phipathananunth គ្រូពេទ្យឯកទេសជំងឺបេះដូង ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការព្យាបាលជំងឺបេះដូងផងដែរ។ លោកវេជ្ជបណ្ឌិត Pakpilai Thavisin ឯកទេសឱសថប្រឆាំង និងបង្ការភាពចាស់ មកពីមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife បានចែករំលែកអំពីវិធីធ្វើឱ្យមានសុខភាពល្អពីខាងក្នុងរាងកាយ។

ជាមួយគ្នានោះដែរអ្នកនាង ឱក សុគន្ធកញ្ញា ដែលសម្រាលបានកូនប្រុសឈ្មោះ Charlie នៅមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បានឱ្យដឹងថា បំរុងរ៉ាត់ គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបនាង​ និងកូន ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះប្រកបដោយទំនុកចិត្ត និងគុណភាពខ្ពស់បំផុត។ ​នាងក៏មានសេចក្តីរីករាយណាស់ដែរ​ និងសូមណែនាំដល់ស្ត្រីទាំង​ឡាយនៅកម្ពុជាដែលកំពុងពពោះ ឬមានគម្រោងចង់បានបុត្រ សូមជ្រើសរើសយកមន្ទីរពេទ្យ បំរុងរ៉ាត់ ​ចុះ ប្រាកដជាមិនខកបំណងរបស់លោកអ្នកឡើយ។

ក្រៅពីកិច្ចពិភាក្សា និងវេទិកាទាំងអស់ខាងលើ បំរុងរ៉ាត់ ក៏បានរៀបចំកម្មវិធីកម្សាន្តសម្រាប់អ្នកចូលរួមទាំងអស់ផងដែរ រួមមាន៖ ការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗ នៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី​ fashion​show ។ ម៉ូឌែលតូចៗទាំងអស់សុទ្ធ​តែកើតនៅមន្ទីរពេទ្យ ​អន្តរជាតិ បំរុងរ៉ាត់។ កញ្ចប់សេវាកម្មពិសេស និងការផ្តល់ជូនជាច្រើនក៏មានផ្តល់ជូនសម្រាប់អ្នកចូលរួមយុទ្ធនាការ Bumrungrad Baby 2022 ក៏ទទួលបានកាដូយ៉ាងស្រស់ស្អាត និងបណ្ណបញ្ចុះតម្លៃពិសេសជាច្រើន​ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ​ គ្រាន់តែកក់ប្រាក់ចំនួន 50 000បាត ឲ្យបានមុនខែសម្រាលបុត្រជាការស្រេច។ តម្លៃប្រាក់កក់ពេញចំនួន 50 000បាតនេះ អាចកាត់ចេញពីតម្លៃកញ្ចប់សម្រាលបាន។ បន្ថែមលើនេះទៀតក៏មានការបញ្ចុះតម្លៃ ២០% លើកញ្ចប់ពិនិត្យសុខភាព និងការបញ្ចុះតម្លៃ ១០% លើការពិនិត្យហ្សែនសម្រាប់ហានិភ័យនៃជំងឺបេះដូង និងមហារីកផងដែរ។

លើសពីនេះបំរុងរ៉ាត់ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការិយាល័យតំណាងទាំង៣ (Referral Offices) ប្រចាំនៅកម្ពុជា សម្រាប់កិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ។ ការផ្តល់សេវាដោយមិនគិតថ្លៃរបស់ការិយាល័យតំណាងរួមមាន៖ ការជួយអ្នកជំងឺកម្ពុជាឱ្យទទួលបានផែនការព្យាបាល ការប៉ាន់ប្រមាណតម្លៃ និងការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់បំរុងរ៉ាត់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ៖ https://www.bumrungrad.com/en/contact-us/international-referral-offices

សូមជម្រាបដែរថា​ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រៀបចំពិព័រណ៍សុខភាពជាលើកទី២ ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ៖ អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត។ បំរុងរ៉ាត់ សូមគោរពអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ស្វែងយល់អំពីស្ថានភាពវេជ្ជសាស្ត្រដ៏ទំនើប ចាប់ពីការពិនិត្យសុខភាពជាមូលដ្ឋាន រហូតដល់ការព្យាបាលជំងឺរ៉ាំរ៉ៃ និងនីតិវិធីផ្សេងៗទៀត។

បំរុងរ៉ាត់ តរូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ បច្ចុប្បន្នបានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ​ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ជារៀងរាល់ឆ្នាំតែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,១ លាននាក់មកពីជាង ​១៩០ប្រទេសរួមទាំងកម្ពុជាផងដែរ៕