(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធ Erling Haaland «មានសុខភាពល្អ» ហើយអាចវិលត្រឡប់មកវិញសម្រាប់ការប្រកួតទល់នឹងក្រុម Fulham នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងពីអ្នកចាត់ការក្លិប Manchester City លោក Pep Guardiola ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

Haaland ត្រូវបានដូរចេញនៅតង់ទី២ ក្នុងការប្រកួតទទួលបានលទ្ធផលស្មើគ្នា ០-០ ប៉ះនឹងអតីតក្លិបរបស់លោក Borussia Dortmund កាលពីថ្ងៃតី២៥ ខែតុលា ដោយសារតែលោកមានជំងឺផ្តាសាយ និងមានបញ្ហាជើងរបស់លោក។

លោកបានខកខានការប្រកួតក្នុងលីគ Premier League ពេលឈ្នះក្រុម Leicester City ហើយក៏នឹងអវត្តមានការប្រកួតប៉ះក្រុម Sevilla ក្នុងលីគ Champions League នាថ្ងៃពុធសប្តាហ៍នេះផងដែរ។

«Erling នឹងមិនសមស្របនោះទេសម្រាប់ការប្រកួតនៅថ្ងៃស្អែក» នេះបើតាមការលើកឡើងរបស់លោក Guardiola។ «លោកមានសុខភាពល្អវិញ ដែលអាចប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប៉ុន្តែមិនប្រាកដ ១០០ភាគរយនោះទេ»

Haaland បានស៊ុតបញ្ចូលទីបំបែកកំណត់ត្រា ២២គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតដំបូងសម្រាប់ក្លិប City៕