(អឺរ៉ុប)៖ ក្លិប Wolverhampton Wanderer បានត្រឡប់មកបើកការពិភាក្សាជាថ្មីម្តងទៀត ជាមួយលោក Julen Lopetegui អំពីការក្លាយជាគ្រួបង្វឹកថ្មីជាអចិន្ត្រៃយ៍របស់ក្លិប បន្ទាប់ការចរចាលើកដំបូងត្រូវបានបដិសេធកាលពីខែមុន។ នេះបើតាមប្រភពពី BBC បានឲ្យដឹងនាថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២២។

បុរសវ័យ ៥៦ឆ្នាំ Julen Lopetegui បានក្លាយជាជម្រើសដំបូងរបស់ក្លិប បន្ទាប់ពីក្លិបបានបណ្តេញលោក Bruno Lage ចេញពីតំណែងកាលពីតុលា ខណៈគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Julen ក្រោយពីចាកចេញពីក្លិប Sevilla បាននឹងកំពុងយកពេលវេលាស្នាក់នៅជាមួយឪពុក។

គួររំលឹកផងថា ស្ថិតក្នុងលីគអង់គ្លេស Premier League ក្លិបចចកខ្មៅ Wolves កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Davis តែធ្វើមិនល្អនោះទេ ដោយលេងចាញ់ ៣លើក ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ និងកំពុងឈរលេខរៀងទី១៩ ក្បែរបាតតារាង៕