(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានឈានចូលមកដល់ហើយសប្តាហ៍ទី២៣ TOP-4 ជើងទី១ គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះបឹងកេត ទទួលក្រុមភ្ញៀវភ្នំពេញក្រោននាថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទឹកដីនៃកីឡដ្ឋាន ខេបូឌាអ៊ែវេ នាម៉ោង១៥៖៤៥ នាទីរសៀល។

គួររំលឹកផងដែរថា សប្តាហ៍ទី២២ ក្រុមបឹងកេតក៏បានយកឈ្នះព្រះខ័នរាជស្វាយរៀង​ នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា កន្លងទៅ។ ជាមួយនឹងការឆ្លងកាត់ ២២ប្រកួតមកនេះ ឈ្នះ១១ ស្មើ៥ ចាញ់៦ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៣៨ពិន្ទុ។

ចំណែកឯក្រុមភ្នំពេញក្រេោនវិញ ក៏ដូចគ្នាដែលកាលពីសប្តាហ៍ទី២២ បានយកឈ្នះក្រុមភ្ញៀវ វិសាខា នៅក្នុងលទ្ធផល ៤-៣​ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ក្រោនឆ្លងកាត់២២ប្រកួតដូចគ្នា​ ឈ្នះ១១ ស្មើ៦ ចាញ់៥ និងឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៩ពិន្ទុ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតគូពិសេសទី១ TOP-4 ជើងទី១ រវាងបឹងកេត និងភ្នំពេញកក្រោន រួចរាល់ នៅមានគូពិសេសមួយទៀត រវាងក្រុមម្ចាស់ផ្ទះ វិសាខា ប៉ះជាមួយ ក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សប្តាហ៍ទី២៣ ក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ នាម៉ោង ១៨៖៣០នាទីល្ងាច៕