(ភ្នំពេញ)៖ សាលា Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ​នឹងនាំយកនូវស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេសមកកាន់​កម្ពុជា ​ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យអប់រំ​ និងកិច្ចលើកកម្ពស់ប្រព័ន្ធអប់រំរបស់ប្រទេសឱ្យស្របជាមួយនឹងកម្រិតតំបន់ និងកម្រិតពិភពលោក។

បច្ចុប្បន្ននេះនេះ ក្រុមការងារសាលា Shrewsbury កំពុងបើកទទួលពាក្យសុំចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅហើយ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងផ្តល់ជូននូវការផ្តល់ការអប់រំ និងបទពិសោធន៍ដល់សិស្សនៅកម្រិតមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ ការអប់រំរបស់ចក្រភពអង់គ្លេសត្រូវបានគេទទួលស្គាល់ជាសាកលជាយូរយារណាស់មកហើយថាជាឧស្សាហកម្ម «ស្តង់ដារមាស» ហើយក៏មានហេតុផលជាច្រើនសម្រាប់រឿងនេះផងដែរ។ ដោយសារការអប់រំរបស់ចក្រភពអង់គ្លេសប្រព្រឹត្តទៅដោយប្រើភាសាអង់គ្លេស ហើយភាសាអង់គ្លេសគឺជាភាសាទំនាក់ទំនងទូទៅនៅលើពិភពលោកសម័យទំនើប និងជាភាសាសម្រាប់អាជីវកម្មអន្តរជាតិផងដែរ ដូចនេះវាប្រាកដជាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលរៀនចប់ពីសាលា ហើយអាចធ្វើទំនាក់ទំនងទាំងបែបផ្លូវការ និងក្រៅផ្លូវការជាភាសាអង់គ្លេសដ៏ស្ទាត់ជំនាញនោះ។

លោក Toby Waterson នាយកស្ថាបនិកបានគូសបញ្ជាក់ថា សាលា Shrewsbury នៅក្នុងប្រទេសអង់គ្លេសមានអាយុកាលជាងបួនរយហាសិបឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកឧត្តមភាពនៃការអប់រំ។ សាលាបានឈ្នះពានរង្វាន់សាលាឯករាជ្យក្នុងឆ្នាំ ២០២០។ កាលពីជាង ២០ ឆ្នាំមុន សាលា Shrewsbury Bangkok ត្រូវបានបង្កើតឡើងក្នុងទម្រង់តែមួយ។ ក្រោយមកក៏មានShrewsbury ហុងកុង ហើយឥឡូវនេះសាលាShrewsbury បានមកដល់ទីក្រុងភ្នំពេញហើយ។

លោក ថបប៊ី បានមានប្រសាសន៍បន្ថែមទៀតថា៖ «ក្នុងនាមជានាយកនៃសាលាដ៏ថ្មីស្រឡាងនៅកម្ពុជា ខ្ញុំគិតគូរពីការរងឥទ្ធិពលក៏ដូចជាការជះឥទ្ធិពលនិងបម្លាស់ប្ដូរក្នុងសង្គម និងសេដ្ឋកិច្ចនៃការបង្កើត និងការលូតលាស់រីកចម្រើនរបស់សាលា។ សាលាអន្តរជាតិ Shrewsbury Phnom Penh គឺជាសាលាលំដាប់ខ្ពស់ដំបូងគេ ដែលមានស្ដង់ដារអប់រំមកពីចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា»

លោកបានគូសបញ្ជាក់បន្ថែមផងដែរថា ដោយសារតែសាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងផ្តល់ការស្នាក់ក្នុងពេលសិក្សាដ៏មានស្តង់ដារខ្ពស់ ដូច្នេះប្រទេសកម្ពុជានឹងចាប់ផ្តើមឃើញថាក្រុមគ្រួសារនឹងជ្រើសរើសបញ្ជូនកូនរបស់ពួកគេទៅសាលា ដោយពុំបាច់បញ្ជូនកូនៗក្រៅប្រទេស ដើម្បីទទួលបានការសិក្សាស្តង់ដារអន្តរជាតិនោះទេ។

«Shrewsbury International School Phnom Penh ទន្ទឹងរង់ចាំក្នុងការធ្វើជាផ្នែកមួយនៃដំណើរនេះ មិនត្រឹមតែបម្រើដល់អ្នកដែលជាផ្នែកមួយនៃសហគមន៍សិក្សារបស់សាលាប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើដល់ដៃគូ និងទីភ្នាក់ងារនានាក្នុងប្រទេសទាំងមូលផងដែរ។ ហើយខ្ញុំទន្ទឹងរង់ចាំក្នុងការជួបអ្នកដែលចាប់អារម្មណ៍ក្នុងការធ្វើជាផ្នែកមួយ ឬធ្វើការជាមួយសហគមន៍ សាលាអន្តរជាតិ Shrewsbury ភ្នំពេញដូចគ្នាដែរ។ ដូចដែលខ្ញុំបាននិយាយអ៊ីចឹងថា នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា» នេះជាការលើកឡើងរបស់លោក ថបប៊ី។

សម្រាប់កម្មវិធីសិក្សា របស់អង់គ្លេសមានមូលដ្ឋានទូលំទូលាយ ហើយមិនត្រឹមតែផ្តល់នូវភាពម៉ត់ចត់ និងការអភិវឌ្ឍន៍ក្នុងមុខវិជ្ជាស្នូល និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅដោយជម្រើស និងផ្លូវផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យសិស្សទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងនាមជាមនុស្សជាតិ សិល្បៈច្នៃប្រឌិត វិទ្យាសាស្រ្ត និងភាសា។ កម្មវិធីសិក្សាជាតិជាភាសាអង់គ្លេសគឺមានភាពទំនើប ភារផ្សារភ្ជាប់ និងអាចបត់បែនបាន។ ការផ្តោតលើការអប់រំជារួម ហើយកូនសិស្សនីមួយៗក៏ជាចំណុចសំខាន់នៃការអប់រំបែបអង់គ្លេសផងដែរ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការហើយ មានទីតាំងនៅក្នុងអគារFlatiron ក្នុងភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុចាប់ពី ២ ទៅ ៥ឆ្នាំ)។ សម្រាប់ទីតាំងធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ ២០២៤ នៅខណ្ឌជ្រោយចង្វារ ភាគខាងជើងនៃទីក្រុង។ សាខាធំនេះនឹងមានការផ្គត់ផ្គង់អាហារសម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាល័យព្រមទាំងផ្តល់កន្លែងស្នាក់នៅផងដែរ៕