(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក ដើម្បីផ្តល់ជូនផលិតផល ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីឌីជីថល មានគុណភាព និងស្តង់ដាខ្ពស់គួរជាទីទុកចិត្ត សម្រាប់អតិថិជន។

ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក ជាអ្នកឯកទេសសកលលើវិស័យហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងអគារបែបទំនើប ហើយជាក្រុមហ៊ុនឈានមុខគេលើទីផ្សារអន្តរជាតិ យ៉ាងហោចណាស់មាន២៧ប្រទេសទទួលស្គាល់ គុណភាពផលិតផល។ នៅជុំវិញពិភពលោកក្រុមហ៊ុននេះ បានធ្វើកាបង្កើនហេដ្ឋារចនាសម្ព័ន្ធអគារអគ្គិសនី និងឌីជីថល ដោយជួយធ្វើឌីជីថលដល់ក្រុមហ៊ុនទាំងនោះ ដើម្បីកាត់បន្ថយកម្រិតកាបូន ហើយ ឡឺហ្ក្រង់ លើសពីនេះមានដំណោះស្រាយ សម្រាប់គ្រប់ប្រភេទនៃអគារ អគារលំនៅដ្ឋាន មជ្ឈមណ្ឌលទិន្នន័យ និងអគារដែលមិនមែនជាលំនៅដ្ឋានផ្សេងៗទៀតច្រើន។

ក្រុមហ៊ុននេះមានវត្តមាននៅកម្ពុជា ជាង២០ឆ្នាំមកហើយ និងមានក្រុមហ៊ុន ព្រមទាំងអគាធំៗជាច្រើន ជ្រើសរើសយកទៅប្រើប្រាស់។

ដោយការសំឡឹងមើលឃើញអំពីភាពខ្លាំង នៃផលិតផលរបស់ក្រុមហ៊ុនមួយនេះ ទើបក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក សម្រេចចាប់យកភាពជាដៃគូ សម្រាប់ផ្តល់ជូនអតិថិជន នូវផលិតផលមួយដែលមានគុណភាពខ្ពស់។

ការសហការគ្នានេះបានបង្ហាញ ពីគុណសម្បត្តិរបស់បុរី មេគង្គ លែនថា មិនត្រឹមជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានរឹងមាំ តាមរយៈការរចនា គុណភាពនៃអចលនទ្រព្យប៉ុណ្ណោះទេ សូម្បីតែការដំឡើងគ្រឿងសម្ភារបរិក្ខានីមួយៗ គ្រឿងដំឡើងប្រព័ន្ធ អគ្គីសនី សម្ភារបន្ទប់ទឹក ក៏ក្រុមហ៊ុន បានគិតគូយ៉ាងដិតដល់ និងសម្រឹតសម្រាំងជាទីបំផុត ជូនដល់អតិថិជន។

ម៉ូតផ្ទះទាំងអស់របស់បុរីមេគង្គលែន ត្រូវបានរចនាឡើង តាមរចនាបថ អឺរ៉ុប ដើម្បីបំពេញតម្រូវការរស់នៅជាក់ស្តែង របស់អតិថិជនសម្រាប់បទពិសោធន៍រស់នៅបែបអភិជន ពោរពេញទៅដោយឧត្តមភាព និងភាពស៊ីវីល័យម៉ូតផ្ទះមានច្រើនជម្រើសរួមមាន៖ វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់។

បច្ចុប្បន្នក្រុមហ៊ុនមានគម្រោងធំៗ២ បានដោយជោគជ័យ នោះគឺគម្រោង ហ្គោលឌិន អាវិននូ មានទីតាំងស្ថិតលើផ្លូវ២០១១ ហួសវត្តក្រាំងធ្នង់ជិត១គីឡូម៉ែត្រ និងគម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ហួសស្ពានទី១០ប្រមាណ១៥០ម៉ែត្រ៕