(ឡាវ​)៖​ ដើម្បីជាផ្នែកមួយនៃការបន្តពង្រីកមុខមាត់ Starbucks នៅទូទាំងអាស៊ីអាគ្នេយ៍ Coffee Concepts Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ Maxim’s Caterers Limited នាថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបើកទីតាំង Starbucks​ ដំបូងគេនៅក្នុងប្រទេសឡាវ ​ដែលជាប្រទេស​ទី១៥ របស់ Starbucks​ ដែលមានវត្តមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង​​ប្រទេស​ទី៨​​៤ ​នៅទី​ផ្សា​រ​ពិ​ភ​ព​លោ​ក​។​ ​ការបើកហាងនេះ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Star​b​u​c​k​s​ ក្នុ​ង​កា​រ​ប​ន្ត​រី​កចម្រើននៅទូទាំងអាស៊ីជាមួយនឹងសាខាជាង ១២០០០នៅក្នុងតំបន់ ។

លោកស្រី Emmy Kan​ ដែលជាអនុប្រធានជាន់ខ្ពស់​ ​និង​​ជា​ប្រ​​ធាន​ប្រ​ចាំ​តំ​ប​ន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បា​ន​ឱ្យដឹងថា​ យើ​ង​ពិ​ត​ជា​រំ​ភើ​​ប​ក្នុ​ង​កា​រ​ឈា​នដ​ល់​ដំ​ណា​ក់​កា​ល ​ដែ​ល​រំ​ពឹ​ង​ទុ​ក​ខ្ព​ស់​នៃកា​រ​បើ​ក​ហា​ង​​​​​ដំ​​​បូ​ង​​​រ​​​​ប​ស់យើ​​ងនៅក្នុងប្រទេសឡាវ។ ​ដោ​យ​បា​ន​ដំ​ណើ​រកា​​រនៅ​អា​ស៊ី​អា​គ្នេ​យ៍​អ​ស់​រ​យៈ​​ពេ​ល​ជា​ង ២​​៥​ឆ្នាំ​​ ​​យើ​ងមា​ន​កិ​ត្តិ​យ​ស​ក្នុ​​ងកា​រ​​ស្វា​​គម​ន៍​ដៃ​គូឆុងកាហ្វេ​​ថ្មី​បំផុតនៅក្នុងប្រទេសឡា​វ​​​ ​ដើ​ម្បី​ចូ​លរួ​ម​​ក្នុងការនាំយកបទពិសោធន៍ Starbu​c​k​s​​ ​​ដែល​មិ​ន​អា​ច​ប្រៀ​ប​ផ្ទឹ​ម​បា​ន​​ ជូន​ដ​ល់​អ​តិ​ថិ​ជ​ន​ក្នុ​ង​ស្រុ​ក​តា​ម​រ​​យៈការរចនាហាងដ៏ប្រណិត​ ភេសជ្ជៈធ្វើ​ឡើង​ដោយ​​​ផ្ចិតផ្ចង់​​ និង​​បទ​ពិ​សោ​​ធន៍​កា​ហ្វេ​ដែ​​ល​ប្រក​​ប​ដោ​យកា​រ​គំនិតច្នៃប្រឌិតនិង​បរិយាកាសដ៏ទាក់ទាញ ។

ហាង Starbucks នៅក្នុងប្រទេសឡាវនឹងដំណើរការជាមួយដៃគូ ដែលមានអាជ្ញាប័ណ្ណរបស់ខ្លួនគឺ Coffee Concepts Limited ដែលជាសាខារបស់ Maxim’s Caterers Limited ។ តាមរយៈ Coffee Concepts Limited យីហោ Starbucks មានហាងជាង ៩០០​ នៅទូទាំងតំបន់​ដូចជា ហុងកុង និងម៉ាកាវ ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសសិង្ហបុរី និងប្រទេសថៃ។

លោក Michael Wu ដែល​ជាប្រធាន​ និង​នាយកគ្រប់គ្រងនៃ​ Hong Kong Maxim’s Group បានឱ្យដឹងដែរថា​ ស្រប​ពេលដែលយើងប្រារព្ធសម្ពោ​ធហាងដំបូងបង្អស់​នៅក្នុង​ប្រទេសឡាវ យើងនឹង​ប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតជូន​ដល់ដៃ​គូ​ ​និ​ង​អ​តិ​ថិជ​ននៅ​ក្នុ​ង​ទី​ផ្សា​រ​ហើយនឹង​បន្តរីកចម្រើននៅក្នុងប្រទេសឡាវតទៅ​ទៀត ដើម្បី​បន្ត​ផ្តល់​​​ឱកាសឱ្យ​​​ដៃ​គូឆុង​កាហ្វេប្រាស្រ័យ​ទាក់​ទង​​កាន់​តែជិតស្និទ្ធិ​ជាមួយ​អតិថិជន ក្នុង​ពេល​អនាគត​។ ជាទឹកដីដែល​មាន​ប្រវត្តិទាក់ទងនឹងការផលិត​កាហ្វេ​ដ៏ល្បីល្បាញ ឡាវ​ជា​ទីផ្សារ​ដែល​មាន​វប្បធម៌​កាហ្វេ​ដ៏សម្បូរបែប​មួយ​ ។ ហាងថ្មីនេះនឹងផ្តល់ជូននូវបទពិសោធន៍កាន់​តែ​ពិសេស​បន្ថែមទៀត ជាមួយ​នឹង​បរិយាកាស​ហាងកាហ្វេ​ដ៏​ក​ក់​ក្តៅ ​​រួម​ជា​មួ​​យនឹ​ង​​ភេស​ជ្ជៈដ៏​ផ្ចិតផ្ចង់​ប្រចាំ​​ ​S​​t​ar​b​u​c​k​s​ ។​ ​​

ហា​​ង​នេះត្រូ​​វ​បា​នរចនា​ឡើងដើម្បី​​ភា​ព​ស៊ី​ស​ង្វា​ក់​​គ្នារវាង​​ស្ថា​បត្យកម្មរបស់ប្រទេសឡាវ និ​​ងកេ​​រ្តិ៍​ដំ​ណែលកាហ្វេ Starbucks ​ដើម្បីនាំយកបទពិសោធ​ន៍​កាហ្វេជូន​ដល់​អតិថិជន​គ្រប់​រូប​​ ​។​ ​រចនាម៉ូដ​​ដៃ​ទ្វា​រ​ដែ​លឆ្លាក់​​ដោ​យ​ដៃផ្តល់​នូ​វ​អារម្មណ៍​​ស្វា​គ​ម​ន៍ដល់​​អ​តិ​ថិ​ជ​ន​ចា​ប់​តាំ​ង​ពី​ពេ​ល​ដែ​ល​ពួ​ក​គេបើក​ទ្វារ​ចូ​លហាងមក​ ។ ពិដាននៃហាងទាំងមូលត្រូវបានគ្របដណ្ដប់ដោយក្បឿងឈើក្បាច់​ស្រកា​ត្រី​មច្ឆា​ ​S​i​r​e​n​ ​តម្រៀប​ជា​ជួរ​តាម​ ​ក្បាច់​ដំបូល​​លំនៅដ្ឋានបុរាណទូទៅ​ក្នុង​ប្រ​ទេ​ស​ឡា​វ ​។​ ​ក្បឿ​ង​ពិ​ដា​ន​ត្រូ​វ​បា​ន​តុ​បតែ​ង​​ដោ​យសិប្បកម្មឈើបែបរុក្ខសាស្ត្រ ដែលត្រូវបានបំផុសគំនិតដោយរុក្ខជាតិកាហ្វេ ​និ​ង​ទេ​ស​ភា​ព​ធ​ម្ម​ជា​តិនៃប្រទេសឡាវ​ បង្កើតបានជាកន្លែងទទួលស្វាគមន៍ និងជាកន្លែងទីបីសម្រាប់អតិថិជនបន្ទាប់​ពី​ផ្ទះ និង​កន្លែង​ធ្វើការ​របស់​ពួក​គាត់​។

ហាងនេះបង្កើតឡើងតាមបែបផែនរបស់ Starbucks ដើម្បីចែករំលែកបទពិសោធន៍ Starbucks​​ ​ដ​ល់​ដៃ​គូ​ ​និងអតិថិជនក្នុងស្រុករបស់ខ្លួន ដោយផ្តល់តម្លៃខ្ពស់ដល់វប្បធម៌ អរិយ​ធ​ម៌​ ​សិ​ល្បៈ​ដ៏​ផូ​រ​ផ​ង់​រប​ស់ប្រ​ទេ​ស​ឡា​វ ។ គំនូរ​​មច្ឆា​ ​​S​i​ren ដ៏​ស្រស់​ស្អាត​​កាន់មែក​កាហ្វេ សម្លឹងទៅមុខយ៉ាងក្លាហាន នៅ​លើ​ជញ្ជាំងត្រូវ​បាន​​​គូរឡើង​​ដ៏​ប្រណិត​ដោ​យវិចិត្រករក្នុងស្រុក​​ ​។​ ​រីឯ​បារ​​ឆុ​ង​កា​ហ្វេ​មា​នទី​តាំ​ង​នៅ
​ចំ​ក​​ណ្តាលហាង ធ្វើឱ្យទំនាក់ទំនងអតិថិជនជាចំនុចសំខាន់បទពិសោធន៍កាហ្វេ​មួយ​នេះ​។ ដើម្បីអបអរសាទរការមកដល់ហាងនៅប្រទេសឡាវ អតិថិជន Starbucks ៣​០​០ ​នា​​ក់ដំ​បូ​ង​ដែ​ល​ម​ក​​ហា​ងកា​ហ្វេ​នេះ​ នឹងទទួលបានកែវ​ភេសជ្ជៈអនុស្សាវរីយ​​មានកំណត់ដោយឥតគិតថ្លៃ និង Starbucks Bearista® Bear មួយក្រោយ​ពេលជាវ​ភេសជ្ជៈទំហំ Grande ឬ Venti ។

ក្រោម​ការ​ពង្រីកទីតាំងបន្ថែមក្នុងប្រទេសឡាវនេះ​Starbuc​k​s​ ​បា​ន​ប្តេ​ជ្ញាចិ​ត្ត​ក្នុ​ង​កា​រ​ព​ង្រឹ​ងស្ត​ង់​ដារ​​រ​បស់ខ្លួនឱ្យបា​ន​ល្អ ​និ​ង​ចែករំលែក​ទង្វើ​​​​វិ​ជ្ជ​មា​ន​នៅ​ក្នុ​ងគ្រ​​ប់​ស​ហ​គ​មន៍​​ដែល​ខ្លួនមាន​វត្តមាន​ ។ ជាមួយនឹងមគ្គុទ្ទេសក៍ Mission and Values, របស់​ខ្លួន Starbu​c​k​s​ បាន​​ប្តេ​ជ្ញា​ក្នុង​កា​រ​ ទា​ក់​ទា​ញ​​ ​និងរក្សាក្រុមដៃគូឈានមុខក្នុងឧស្សាហកម្ម​​នេះ​ ​និ​ង​ប​ង្កើត​​ឱ​កា​សដើ​​ម្បីអ​ភិ​វ​ឌ្ឍ​វិ​ស័​​យ​កា​រ​ងារ​នៅ​​ក្នុង​ឧ​ស្សាហកម្មកាហ្វេនេះ ឱ្យ​​បាន​កាន់តែ​ប្រសើរ​ឡើង ។ សម្រាប់ទីផ្សារក្នុងទ្វីបអាស៊ីទាំងមូល រួមទាំងប្រទេសចិន និង​​ជ​ប៉ុ​ន​ ​S​t​a​rb​u​c​​ks​ ស​ព្វ​ថ្ងៃ​នេះ​ដំ​ណើ​រ​កា​រ​ហា​ង​ជា​ង​ ​១​​០,០០០ និងមានបុគ្គលិកជាង ១៤៩,០០០ (បុ​គ្គ​លិ​ក)​ ​ដែ​ល​មា​ន​មោទ​ន​ភា​ព​​ក្នុ​​ងពា​ក់​អៀ​ម​បៃ​តង​រ​បស់យើង៕