(ភ្នំពេញ)៖ បាញ់ថ្នាំការពារកណ្តៀរ មុននឹងការសាងសង់ផ្ទះ ជាបញ្ហាដែលយើងភាគច្រើនមើលរំលងដែលជាលទ្ធផលប៉ះពាល់ដល់គ្រឿងសង្ហារឹមក្នុងផ្ទះ និងគុណភាពសំណង់ផ្ទះទាំងមូល។ ដោយគិតគូរពីគុណភាពសំណង់ផ្ទះថែមមួយកំរិតទៀត បុរី ឡាផាម (https://lapalmresidences.com/) បានប្រកាស (https://lapalmresidences.com/) ថាផ្ទះនៅគម្រោង ផាម ស្រ្ពីង (Palm Springs) របស់ខ្លួន មានភ្ជាប់នូវការបាញ់ថ្នាំកំចាត់សត្វល្អិត រួចជាស្រេចជូនដល់អតិថិជនរបស់ខ្លួន។

បុរីឡា ផាម (https://lapalmresidences.com/)បានចាប់ដៃគូសហការគ្នា (https://lapalmresidences.com/) ជាមួយក្រុមហ៊ុន ចតុមុខ ផេស សឺវីស ហៅកាត់ថា Orkin Cambodia (https://www.facebook.com/orkincambodia)ដែលជាក្រុមហ៊ុនកម្ចាត់សត្វល្អិតចង្រៃធំជាងគេលើពិភពលោក (https://www.facebook.com/orkincambodia) ដើម្បីបន្ថែមនូវគុណតម្លៃមួយកំរិតទៀតទៅកាន់ផ្ទះទាំងអស់ក្នុងគម្រោង ដោយម្ចាស់ផ្ទះនឹងមិនមានក្តីបារម្ភទៀតឡើយពីបញ្ហាសត្វកណ្តៀរ។

គួរបញ្ជាក់ដែរថា៖ បុរីឡា ផាម គម្រោង ផាម ស្រ្ពីង (Palm Springs (https://lapalmresidences.com/)) ជាគម្រោងគេហដ្ឋានដែលមានរចនាម៉ូដផ្ទះទំនើបតាមបែបបញ្ចឹមប្រទេសគួបផ្សំនឹង ការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាសសួនច្បារក្រោយផ្ទះសួនច្បាររួមកន្លែងក្មេងលេងកន្លែងហាត់ប្រាណទីលានកីឡាចម្រុះបង់អង្គុយក្រោយផ្ទះក៏ដូចជា ឧទ្យាន លីនេអ៊ែរស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដែលព័ទ្ធជុំវិញទៅដោយ ផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើនដែលគ្រាន់តែចំណាយពេលត្រឹម តែ3នាទីប៉ុណ្ណោះ ទៅកាន់ផ្សារទំនើប Lucky Express 4នាទីទៅកាន់ផ្សារទំនើប ជីប ម៉ុង (50ម៉ែត្រ) 8នាទីទៅកាន់ផ្សារទំនើប AEON 3 (ដែល គ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ12 នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

ចំណែកឯក្រុមហ៊ុន Orkin Cambodia (https://www.facebook.com/orkincambodia)ជាក្រុមហ៊ុនឯកទេសផ្នែកម្ចាត់សត្វល្អិតចង្រៃធំជាងគេលើពិភពលោក (https://www.facebook.com/orkincambodia) ដែលមានប្រភពមកពីប្រទេសអាមេរិចមានបទពិសោធន៍ជាង 100 ឆ្នាំមានទីតាំងនៅជាង 100 កន្លែងក្នុងពិភពលោក និងមានអតិថិជនប្រើប្រាស់សេវាកម្មនេះជាង 1 លាននាក់ផងដែរ។ Orkin Cambodia (https://www.facebook.com/orkincambodia)ផ្តល់ជូននូវវិធីសាស្រ្តតាមបែបវិទ្យាសាស្ត្រតាមតម្រូវការដែលផ្អែកលើគោលការណ៍នៃការគ្រប់គ្រងសត្វល្អិត (https://www.facebook.com/orkincambodia) Integrated Pest Management (IMP) ដើម្បីគ្រប់គ្រងសត្វល្អិតតាមរយៈការប្រើនូវបរិមាណតិចបំផុតនៃសារធាតុគីមី។

នៅក្នុងពិធី ចុះកិច្ចព្រមព្រៀងនេះ ក្នុងនាមជាដៃគូសហការផ្នែកលក់និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាមស្រ្ពីង (Palm Springs) នេះលោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន ភ័ញធើ បានផ្តល់បទសម្ភាសទៅកាន់សន្និសីទសារព័ត៌មានថា ៖

«ទស្សនវិស័យរបស់យើង គឺធ្វើការប្រឹក្សាយោបល់ជូនម្ចាស់គម្រោងក្នុងការអភិវឌ្ឍគម្រោងឲ្យបានល្អ និងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃជូនអតិថិជន ដោយផ្ទះនោះគួរតែជាផ្ទះដែលមានគុណភាពសំណង់ល្អមានគ្រឿងបរិក្ខារសម្បូរបែបផ្តល់ផាសុកភាពក្នុងការរស់នៅ និងស្ថិតនៅទីតាំងដែលមានសក្តានុពលនេះជាកត្តាចំបង។ប៉ុន្តែយើងយល់ថា បទពិសោធន៍ក្នុងការប្រើប្រាស់ផ្ទះរបស់អតិថិជន គឺរឹតតែសំខាន់ ដូច្នេះយើងពិតជាសប្បាយចិត្ត ពេលដែលឃើញម្ចាស់គម្រោងគាត់បានសហការជាមួយក្រុមហ៊ុនដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ហើយយើងក៏សង្ឃឹមថា ម្ចាស់ផ្ទះក្នុងគម្រោងផាម ស្រ្ពីង (Palm Springs) នឹងអស់កង្វល់លើការខូចខាតគ្រឿងសង្ការឹម និងសម្ភារផ្សេងៗពីសត្វកណ្តៀរហើយរស់នៅដោយសុខស្រួលនាពេលអនាគតផងដែរ»
 សូមចូលទៅកាន់ https://www.facebook.com/Lapalmresidences