(ដូហា)៖ មនុស្សជាង ៥០,០០០នាក់ ត្រូវបានបណ្តុះបណ្តាល ដើម្បីផ្តល់ការការពារសន្តិសុខ នៅឯព្រឹត្តិការណ៍ World Cup ស្របទៅតាមស្តង់ដាររបស់ស្ថាប័ន FIFA ហើយមន្ត្រីសន្តិសុខជំនាញអន្តរជាតិ និងប្រតិបត្តិការ ស្ថិតក្រោមបញ្ជារួមរបស់កាតា។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃកាតា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ហើយនឹងបិទបញ្ចប់វិញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕