(ភ្នំពេញ)៖ ក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានឈ្នះមេដាយភ្លុកទឹកភ្លុកដី នៅក្នុងការប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SupeStar Championship 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ៤គ្រឿង, មេដាយប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣គ្រឿង ។
តាមការបញ្ជាក់ពីលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ បានដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ដែលធ្វើឡើងកាលពីថ្ងៃទី១១-១៣ ខែវិច្ឆិកាកន្លងទៅនេះ ហើយក្រុមកម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន ១៣នាក់ ។ ចំពោះអត្តពលិកចូលរួមប្រកួតវិញ គឺមាន ១៥ប្រទេស រួមមានកម្ពុជា អូស្ដ្រាលី ចិន អាល្លឺម៉ង់ អ៊ីតាលី ប៊ូឡូញ ឆាយនីសតៃប៉ិ ហុងកុង ម៉ុងហ្គោលី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងម្ចាស់ផ្ទះវៀតណាម ។
សម្រាប់លទ្ធផលក្រុមកីឡារាំកម្ពុជា សម្រេចបាននៅក្នុងព្រឹត្តិការណ៍ WDSF SupeStar Championship 2022 នេះ រួមមាន៖
១, កីឡាការិនី សាន រ៉ូហ្សា ប្រកួតវិញ្ញាសារឯកត្តកជន Standard Dance ឈ្នះមេដាយ៖
- មេដាយមាស លើវិញ្ញាសា Grade F 2adult standard Tango
- មេដាយមាស លើវិញ្ញាសា FD adult standard Waltz, Tango
- មេដាយប្រាក់ លើវិញ្ញាសា F1adult standard Waltz ។
២, កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ឈ្នះមេដាយ៖
- មេដាយមាស លើវិញ្ញាសា Adults Grade E2 Latin Rumba
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade D Latin Cha cha Rumba
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade E3 Latin Jive
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade E4 Latin Samba
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade E5 Latin Paso Double
- មេដាយសំរឹទ្ធ លើវិញ្ញាសា Adults Grade C Latin CRJ ។
៣, កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតលើវិញ្ញាសារាំគូ ឈ្នះមេដាយ៖
- មេដាយមាស លើវិញ្ញាសា Event Grade D Adult Latin ចង្វាក់ Cha Cha Cha Rumba ។
៤, កីឡាការិនី សុខ ចិន្តា ប្រកួតលើវិញ្ញាសារឯកត្តជន Latin Dance ឈ្នះមេដាយ៖
- មេដាយប្រាក់ លើវិញ្ញាសា Latin adult grade D ។
៥, កីឡាករ ផុន ស៊ីវុត្រា និងកីឡាការីនី សាន រ៉ូហ្សា ប្រកួតវិញ្ញាសាររាំគូ Latin Dance ឈ្នះមេដាយ៖
- មេដាយប្រាក់ លើវិញ្ញាសា Youth Grade D Latin CR
- មេដាយប្រាក់ លើវិញ្ញាសា Youth Grade D Standard Waltz Tango ។
៦, កីឡាករ សេង សុខគ័ង ប្រកួតលើវិញ្ញាសារឯកត្តជន Standard Dance ឈ្នះមេដាយ៖
- មេដាយប្រាក់ លើវិញ្ញាសា Grade FD Adult Standard waltz and tango
- មេដាយសំរឹទ្ធ លើវិញ្ញាសា Grade F1 Adult Standard waltz ។
៧, កីឡាករ ជុំ ភូណាន់ ប្រកួតលើវិញ្ញាសាឯកត្តជន ឈ្នះមេដាយ៖
- មេដាយប្រាក់ លើវិញ្ញាសា Grade FC adult Latin (ចង្វាក់ CRJ)
- មេដាយសំរឹទ្ធ លើវិញ្ញាសា Grade FD adult standard (ចង្វាក់ WT) ៕