(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់ទៅ «ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ» ដែលជួយសម្រួលដល់ការធ្វើដំណើររបស់អតិថិជនឲ្យបានកាន់តែលឿន និងងាយស្រួលជាងមុន។

តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App អតិថិជនទាំងអស់អាចបញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន តាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចេញ-ចូលភ្នំពេញ និងព្រះសីហនុ។ ពិតជាមានភាពងាយស្រួលខ្លាំងណាស់ ដែលការទូទាត់នេះមានទម្រង់ស្រដៀងទៅនឹងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃតាមកម្មវិធីទូរស័ព្ទ ដោយមិនតម្រូវឲ្យអតិថិជនបំពេញព័ត៌មានស្មុគស្មាញ មិនចំណាយពេលយូរ ឬមានកាតសម្គាល់អ្វីបន្ថែមនោះទេ។

លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូលឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្តផងដែរ។

របៀបបញ្ចូលទឹកប្រាក់៖

១៖ សូមចូលទៅ Chip Mong Bank App រួចជ្រើស "ទូទាត់វិក្កយបត្រ"
២៖ ជ្រើសរើស "សេវាកម្មសាធារណៈ"
៣៖ ជ្រើសរើស "ក្រុមហ៊ុនផ្លូវល្បឿនលឿន - ក្រុងព្រះសីហនុ"
៤៖ បញ្ចូលព័ត៌មានផ្សេងៗរបស់លោកអ្នកដូចជាប្រភេទផ្លាកលេខរថយន្ត និងផ្លាកលេខរថយន្តរបស់លោកអ្នក។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៤ ក្នុងនោះ ១១សាខានៅរាជធានីភ្នំពេញ និង៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕