(បរទេស)៖ កំពូលតារាសម្តែងល្បីឈ្មោះរបស់អង់គ្លេស លោក Daniel Craig ដែលជាតួអង្គសំខាន់ម្នាក់ ក្នុងខ្សែភាពយន្តបែបស៉ើបអង្កេត «Glass Onion» វគ្គថ្មី នោះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំង ចំពោះការអវត្តមានរបស់លោក ក្នុងពិធីសម្ពោធរឿងថ្មី។ តែយ៉ាងណា មូលហេតុដែលតារារូបនេះ មិនមានមុខក្នុងពិធីបញ្ចាំងស្នាដៃរបស់ខ្លួន ត្រូវបានប្រភពបង្ហើបថា ដោយសារមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រព័ត៌មាន Ok Magazine។
បើតាមលោក Rian Johnson ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង បានប្រាក់អ្នកសារព័ត៌មានថា មូលហេតុដែលតារាសម្តែង Daniel Craig បាត់មុខក្នុងកម្មវិធីបង្ហាញស្នាដៃរបស់ខ្លួននោះ គឺដោយសារតែបញ្ហាមិនស្រួលខ្លួន ព្រោះមានជំងឺផ្តាសាយ តែលោកពិតជាសោកស្តាយយ៉ាងខ្លាំង ដែលមិនបានបង្ហាញមុខទៅកាន់អ្នកគាំទ្រ ក្នុងពិធីសំខាន់មួយនេះ។
បើគេនៅចាំមិនភ្លេច តួអង្គ James Bond រូបនេះ ពីមុនបានទៅកាន់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដើម្បីចាក់បញ្ចាំងរឿងមួយ នៅថ្ងៃទី១៩ ខែតុលា។ តែយ៉ាងណា ចំពោះភាពយន្តខាងលើ ទោះលោកមិនបានចូលរួមក្នុងពិធីសម្ពោធ ក៏គេឃើញមានតារាល្បីៗផ្សេងទៀត ចូលរួមផងដែរ ដូចជាតារាសម្ដែង Ed Norton , តារាសម្ដែង Leslie Odom Jr, តារាសម្ដែង Kate Hudson, រួមទាំងបុគ្គលល្បីៗមួយចំនួនទៀតផងដែរ៕