(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ស្វែងយល់ពីជំងឺទឹកនោមផ្អែម ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រុមគ្រូពេទ្យឯកទេស បានបង្កើតកម្មវិធីអប់រំជំងឺទឹកនោមផ្អែមក្នុងទូរស័ព្ទដៃ  ដែលមានការគាំទ្រ និងចូលរួមពីមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលជួយឱ្យអ្នកជំងឺទឹកនោមផ្អែម និងក្រុមគ្រួសារភ្ជាប់ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតកាន់តែងាយស្រួល។

ក្រៅពីការស្វែងយល់អំពីរបៀបរស់នៅជាមួយជំងឺទឹកនោមផ្អែម ការហូបចុក ការហាត់ប្រាណ វិធីបង្ការ អ្នកជំងឺត្រូវការ ការភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យជាប្រចាំ។

តើការទំនាក់ទំនងជាមួយគ្រូពេទ្យជាប្រចាំមានអ្វីខ្លះ?
*Telemedicine: ដោយសារការមមាញឹកក្នុងជីវិតប្រចាំថ្ងៃ ការកកស្ទះចរាចរណ៍ ចម្ងាយឆ្ងាយពីគ្លីនិកទឹកនោមផ្អែម ទៅទីលំនៅឋានរបស់អ្នកជំងឺទឹកនោមផ្អែម Telemedicine អាចជួយសម្រួលអ្នកជំងឺបានយ៉ាងងាយស្រួលដូចជា ចំណេញពេលវេលាបំលាស់ទីដោយពុំមានការចាំបាច់។ នៅក្នុង CarnetDia Mobile App ការប្រើប្រាស់ Telemedicine គឺអត់អស់កម្រៃទេ (free)។

*កំណត់ត្រាជាតិស្ករប្រចាំថ្ងៃ៖ ទទួលការព្យាបាលជំងឺទឹកនោមផ្អែមដោយមិនជោះជាតិស្ករ ប្រៀបដូចស្លរសម្លរអត់ភ្លក់។ កាលមុនអ្នកជំងឺត្រូវជួសចុងដៃ រួចកត់ត្រាក្នុងកូនសៀវភៅសម្រាប់បង្ហាញគ្រូពេទ្យ។ ដល់ពេលទៅជួបគ្រូពេទ្យ អ្នកជំងឺខ្លះភ្លេចយកកូនសៀវភៅទៅក៏មាន។ ជួនកាលបាត់កូនសៀវភៅក៏មាន ឬ រហែក ប្រឡាក់។

នៅក្នុង CarnetDia Mobile App អ្នកជំងឺអាចរក្សាទិន្នន័យជាតិស្ករយ៉ាងងាយស្រួល គ្រាន់តែបង្កើត Account ហើយរក្សាទុក រួចផ្ញើជូនគ្រូពេទ្យតាមបណ្ដាញទំនាក់ទំនងសង្គមយ៉ាងទូលំទូលាយ (WhatsApp, Messenger, Telegram)។ និយាយឱ្យខ្លី គឺលែងត្រូវការក្រដាស សៀវភៅ ប៊ិចទៀតហើយ។ CarnetDia Mobile App អាចភ្ជាប់ហើយទទួលទិន្នន័យពីម៉ាស៊ីនជួសជាតិស្ករខ្លះ តាមBluetooth បានផងដែរ៕

កាន់តែងាយស្រួល! CarnetDia Mobile App អាចទាញយក Free ពី App Store និង Play Store
iOS: https://apps.apple.com/kh/app/carnetdia/id1435695534
Android: https://play.google.com/store/apps/details?id=kh.info.carnetdia