(ដូហា)៖ ព្រឹត្តិការណ៍ World Cup 2022 មានអាជ្ញាកណ្តាលសរុបចំនួន ៣៦នាក់មកពី ៣១ប្រទេសជុំវិញពិភពលោក ដោយក្នុងនោះដែរ មានអាជ្ញាកណ្តាលជាស្រ្តី ៣នាក់ផងដែរ ត្រៀមកាត់ក្តីទាំង ៦៤ប្រកួតខាងមុខនេះ។
គួរដឹងផងដែរថា ក្នុងចំណោមអាជ្ញាកណ្តាលទាំង ៣៦នាក់ ក្នុងនោះមានអាជ្ញាកណ្តាលជាស្រ្តី ៣នាក់ដែលមានសញ្ជាតិជប៉ុន, រវ៉ាន់ដា, បារំាង និងអាជ្ញាកណ្តាលបុរស ៣៣នាក់ទៀត មានសញ្ជាតិខុសៗគ្នា ហើយនេះក៏ជាលើកទី១ ផងដែរដែល FIFA ប្រើប្រាស់អាជ្ញាកណ្តាលជាស្រ្តី។
ខាងក្រោមនេះគឺជាអត្តសញ្ញាណអាជ្ញាកណ្តាលទាំង ៣៦រូបដែលត្រូវបានជ្រើសរើសដោយ FIFA ដើម្បីដឹកនាំការប្រកួតរួមមាន៖
១៖ Abdulrahman Al Jassim អាជ្ញាកណ្តាល (កាតា) មានអាយុ ៣៥ឆ្នាំ
២៖ Ivan Barton អាជ្ញាកណ្តាល (អែលសាល់វ៉ាឌ័រ) អាយុ ៣១ឆ្នាំ
៣៖ Chris Beath អាជ្ញាកណ្តាល (អូស្ត្រាលី) អាយុ ៣៨ឆ្នាំ
៤៖ Raphael Claus អាជ្ញាកណ្តាល (ប្រេស៊ីល) អាយុ ៤៣ឆ្នាំ
៥៖ Matthew Conger អាជ្ញាកណ្តាល (នូវែលសេឡង់) អាយុ ៤៤ឆ្នាំ
៦៖ Ismail Elfath អាជ្ញាកណ្តាល (សហរដ្ឋអាមេរិក) អាយុ ៤០ឆ្នាំ
៧៖ Mario Escobar អាជ្ញាកណ្តាល (ហ្គាតេម៉ាឡា) អាយុ ៥១ឆ្នាំ
៨៖ Alireza Faghani អាជ្ញាកណ្តាល (អ៊ីរ៉ង់) អាយុ ៤៤ឆ្នាំ
៩៖ Stephanie Frappart អាជ្ញាកណ្តាលស្ត្រី (ប្រទេសបារាំង) អាយុ ៣៨ឆ្នាំ
១០៖ Bakary Gassama អាជ្ញាកណ្តាល (ហ្គាំប៊ី) អាយុ ៤៣ឆ្នាំ
១១៖ Mustapha Ghorbal អាជ្ញាកណ្តាល (អាល់ហ្សេរី) អាយុ ៣៧ឆ្នាំ
១២៖ Victor Gomes អាជ្ញាកណ្តាល (អាព្រិចខាងត្បូង) អាយុ ៣៩ឆ្នាំ
១៣៖ Istvan Kovacs អាជ្ញាកណ្តាល (រូម៉ានី) អាយុ ៣៨ឆ្នាំ
១៤៖ Ma Ning អាជ្ញាកណ្តាល (ចិន) អាយុ ៤៣ឆ្នាំ
១៥៖ Danny Makkelie អាជ្ញាកណ្តាល (ហូឡង់) អាយុ ៣៩ឆ្នាំ
១៦៖ Szymon Marciniak អាជ្ញាកណ្តាល (ប្រទេសប៉ូឡូញ) អាយុ ៤១ឆ្នាំ
១៧៖ Said Martinez អាជ្ញាកណ្តាល (ហុងឌូរ៉ាស) អាយុ ៣១ឆ្នាំ
១៨៖ Antonio Mateu អាជ្ញាកណ្តាល (អេស្ប៉ាញ) អាយុ ៤៥ឆ្នាំ
១៩៖ Andres Matias Matonte Cabrera អាជ្ញាកណ្តាល (អ៊ុយរូហ្គាយ) អាយុ ៣៤ឆ្នាំ
២០៖ Mohammed Abdulla Mohammed អាជ្ញាកណ្តាល (អារ៉ាប់រួម) អាយុ ៤៣ឆ្នាំ
២១៖ Salima Mukansanga អាជ្ញាកណ្តាលស្ត្រី (រវ៉ាន់ដា) អាយុ ៣៤ឆ្នាំ
២២៖ Maguette N'Diaye អាជ្ញាកណ្តាល (សេណេហ្គាល់) អាយុ ៣៦ឆ្នាំ
២៣៖ Michael Oliver អាជ្ញាកណ្តាល (អង់គ្លេស) អាយុ ៣៧ឆ្នាំ
២៤៖ Daniele Orsato អាជ្ញាកណ្តាល (អ៉ីតាលី) អាយុ ៤៦ឆ្នាំ
២៥៖ Kevin Ortega អាជ្ញាកណ្តាល (ប៉េរូ) អាយុ ៣០ឆ្នាំ
២៦៖ Cesar Ramos អាជ្ញាកណ្តាល (ម៉ិកស៊ិចកូ) អាយុ ៣៨ឆ្នាំ
២៧៖ Fernando Rapallini អាជ្ញាកណ្តាល (អាហ្សង់ទីន) អាយុ ៤៤ឆ្នាំ
២៨៖ Wilton Sampaio អាជ្ញាកណ្តាល (ប្រេស៊ីល) អាយុ ៤០ឆ្នាំ
២៩៖ Daniel Siebert អាជ្ញាកណ្តាល (អាល្លឺម៉ង់) អាយុ ៣៨ឆ្នាំ
៣០៖ Janny Sikazwe អាជ្ញាកណ្តាល (សំប៊ី) អាយុ ៤៣ឆ្នាំ
៣១៖ Anthony Taylor អាជ្ញាកណ្តាល (អង់គ្លេស) អាយុ ៤៤ឆ្នាំ
៣២៖ Facundo Tello អាជ្ញាកណ្តាល (អាហ្សង់ទីន) អាយុ ៤០ឆ្នាំ
៣៣៖ Clement Turpin អាជ្ញាកណ្តាល (បារាំង) អាយុ ៤០ឆ្នាំ
៣៤៖ Jesus Valenzuela អាជ្ញាកណ្តាល (វ៉េណេស៊ុយអេឡា) អាយុ ៣៨ឆ្នាំ
៣៥៖ Slavko Vincic អាជ្ញាកណ្តាល (ស្លូវេនី) អាយុ ៤២ឆ្នាំ
៣៦៖ Yoshimi Yamashita អាជ្ញាកណ្តាលស្ត្រី (ជប៉ុន) អាយុ ៣៦ឆ្នាំ៕