(ភ្នំពេញ)៖ ភោជនីយដ្ឋាន «YSM» មានទីតាំងស្ថិតនៅ #៧ ផ្លូវ៥៩៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបម្រើជូននូវអាហារជប៉ុន ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដែលអ្នកណាក៏អាចមកពិសារបាន ជាពិសេសកំពុងតែមានការប្រម៉ូសិន ទិញ១ថែម១ លើកលែងតែប្រភេទភេសជ្ជៈ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្រាប់អាហារពេលព្រឹក ភោជនីយដ្ឋាន «YSM» ក៏មានបម្រើជូននូវអាហារគុយទាវទា YSM ដែលរសជាតិដើមពីប្រទេសថៃ តែមួយមិនមានពីរ ដែលមានរសជាតិទឹកស៊ុបធានាប្លែកពីគេ គឺឆ្ងាញ់ត្រូវមាត់តែម្តង ដែលមានរសជាតិដើមពីប្រទេសថៃ នាំពីខេត្តកូរាត។

ក្នុងកម្មវិធីភ្ហក់រសជាតិអាហារជប៉ុនដ៏អស្ចារ្យ នារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានឲ្យដឹងថា ម្ហូបជប៉ុន គឺជាម្ហូបផ្តោតទៅលើគុណភាព និងសុខភាព ជាអាហារដែលមានជីវជាតិ ផ្ដល់ដល់សរីរាង្គកាយមនុស្សយើងល្អប្រសើរ ដែលមានសាច់ត្រីច្រើនជាងសាច់ក្រហម ហើយបន្លែច្រើន ដែលមានជីវជាតិ និងអង្ករមួយចំណែកតូចជាអាហារ ដែលមានជាតិស្ករទាប។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានលើកឡើងថា ប្រទេសជប៉ុន តែងតែមានភាពល្បីល្បាញ សម្រាប់វិធីសាស្រ្តតែមួយគត់របស់ខ្លួន ចំពោះអាហារូបត្ថម្ភ ដោយរួមបញ្ចូលគ្នានូវពិភព នៃគ្រឿងផ្សំកម្រ និងក្លិនល្អប្រសើរ ដើម្បីបង្កើតជាមុខម្ហូបដ៏ល្អបំផុត។ លើសពីនេះ ម្ហូបជប៉ុន ត្រូវបានគេស្គាល់ថា មានរសជាតិឆ្ងាញ់ពិសា ដល់ក្រអូមមាត់។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានឲ្យដឹងទៀតថា ប្រទេសជប៉ុនមានភាពល្បីល្បាញ ដោយសារការស្រលាញ់ចូលចិត្តពេញនិយម ដែលប្រភេទអាហារជប៉ុន ដែលមានពេញនិយមរួមមាន៖ ណាតូ, មីសូ, ត្រីខ្លាញ់, សាស៊ីមី, សូបា, អង្ករ ហើយជាទូទៅអាហារជប៉ុន មានកាឡូរីទាប តែមានជីវជាតិច្រើន។

ជាមួយគ្នានេះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក៏បានបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន YSM គឺមានមេចុងភៅ មានបទពិសោធន៍ស្នាដៃពិសេស ដែលបានទៅរៀនសិក្សា នៅប្រទេសជប៉ុន រហូតដល់ទៅ១៣ឆ្នាំ។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានលើកឡើងថា បងប្អូនខ្លះគិតថា ឲ្យតែម្ហូបជប៉ុនថ្លៃ តែភោជនីយដ្ឋាន YSM បាននាំយកអាហារជប៉ុន មានគុណភាព និងមានតំលៃសមរម្យ អ្នកណាក៏អាចពិសារបាន ក្នុងរយៈពេលប្រូម៉ូសិន ញាំបានគ្នា២នាក់ ហើយញាំអស់១០០ដុល្លារ នឹងទទួលបានគូប៉ុង១សន្លឹក ដែលមានតម្លៃ១០ដុល្លារភ្លាមៗ៕