(ដូហា)៖ ថ្មីៗនេះ សាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេស Oxford បានបង្ហាញការសន្និដ្ឋានថា សាំបាប្រេស៉ីលមានភាគរយខ្ពស់ជាងគេក្នុងការលើកពាន World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតា ហើយជាមួយគ្នានេះដែរ ក្រុមហ៊ុនវិភាគបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស Opta ក៏ទាយថា ប្រេស៉ីលលើកពានមួយនេះសម្រាប់ឆ្នាំនេះដែរ។

បើយកចំណាត់ថ្នាក់ទាំង១០ មកតម្រៀបគ្នា Opta បានបង្ហាញតារាងបរិយាយប្រទេសដែលមានភាគរយឈ្នះ World Cup 2022 ដូចខាងក្រោម៖

១៖ ប្រេស៉ីល ១៥.៨%
២៖ អាហ្សង់ទីន ១២.៦%
៣៖ បារាំង ១២.២%
៤៖ អេស្ប៉ាញ ៩.១%
៥៖ អង់គ្លេស ៨.៧%
៦៖ អាល្លឺម៉ង់ ៧.៨%
៧៖ ហូឡង់ ៧.២%
៨៖ ព័រទុយហ្កាល់ ៥.៨%
៩៖ ប៊ែលហ្ស៉ិក ៥.៤%
១០៖ ដាណឺម៉ាក ៣.៥% ។

សូមជម្រាបថា ការសិក្សារបស់ Oxford បានបង្ហាញ បញ្ជីឈ្មោះប្រទេសទាំង១០ ដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន World Cup 2022 ដូចខាងក្រោម៖

១៖ ប្រេស៉ីល ១៤.៧២ភាគរយ
២៖ អាហ្សង់ទីន ១៤.៣៦ភាគរយ
៣៖ ហូឡង់ ៧.៨៤ភាគរយ
៤៖ អេស្ប៉ាញ ៧.០៣ភាគរយ
៥៖ បារាំង ៦.៣៧ភាគរយ
៦៖ ប៊ែលហ្សិក ៦.៣១ភាគរយ
៧៖ ព័រទុយហ្គាល់ ៥.៦០ភាគរយ
៨៖ ដាណឺម៉ាក ៤.៩៤ភាគរយ
៩៖ អាល្លឺម៉ង់ ៣.៨៤ភាគរយ
១០៖ អ៊ុយរ៉ាហ្កាយ ៣.៥៥ភាគរយ។

ព្រឹត្តិការណ៍ World Cup ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តងត្រូវចាប់ផ្តើមជាលើកទី២២ នៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈការប្រកួតលើកទី១ បានធ្វើឡើងនៅឆ្នាំ១៩៣០ ក្នុងប្រទេសអ៊ុយរ៉ាហ្គាយ។

លើកលែងតែនៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ នោះទេដែលគ្មានព្រឹត្តិការណ៍ World Cup ដោយសារសង្រ្គាមលោកលើកទី២។ ប្រេស៉ីល គឺជាប្រទេសដែលឈ្នះពាន World Cup ច្រើនជាងគេរហូតដល់ទៅ ៥ដងតាមពីក្រោយដោយអាល្លឺម៉ង់ និងអ៉ីតាលី ដែលឈ្នះបាន ៤ដងដូចគ្នា៕