(កាតា)៖ Jungkook សមាជិកក្រុម BTS បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានក្លាយជាតារាចម្រៀងនៅអាស៉ី និងកូរ៉េ ដំបូងបង្អស់ ឡើងសម្តែងបទចម្រៀង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក «World Cup» ឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាការពិត Jungkook បានជួបប្រទះនឹងការលំបាកផ្នែកបច្ចេកទេសមួយចំនួន កំឡុងពេលសម្តែងបទ «Dreamers» នៅឯពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ប៉ុន្តែអ្នកគាំទ្រមើលឃើញថា តារារូបនេះមានវិធីក្នុងការដោះស្រាយ អំឡុងពេលមានបញ្ហាបច្ចេកទេសនេះ ដែលវាបង្ហាញថាលោកពិតជាអ្នកចម្រៀងអាជីព ដ៏មានមានទេពកោសល្យមែន។ នៅក្នុងការផ្សាយផ្ទាល់នៅលើ Weverse បន្ទាប់ពីកម្មវិធីនោះ Jungkook បានបង្ហាញពីអារម្មណ៍ពិតរបស់លោកចំពោះការសម្តែង ក៏ដូចជាព័ត៌មានលម្អិតមួយដែលអ្នកគាំទ្រ បានទស្សនាការផ្សាយផ្ទាល់ប្រហែលជាខកខានមិនបានទស្សនា។

Jungkook បាន​បង្កើត​ប្រវត្តិសាស្ត្រថ្មី ក្លាយជាតារា​កូរ៉េ​ និងជាតារានៅអាស៉ីដំបូង​គេ​ ដែល​បានសម្តែងក្នុងការបើកកម្មវិធីនេះព្រឹត្តិការណ៍ World Cup ដោយ​ទទួល​បាន​ការ​សរសើរ​ច្រើន​ពី ARMYs សម្រាប់​ការ​សម្តែង​មិន​គួរ​ឲ្យ​ជឿ​របស់​លោក។ បទចម្រៀង «Dreamers» របស់ Jungkook បានក្លាយជាបទចម្រៀង FIFA World Cup ដែលលឿនបំផុតបានឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើ iTunes របស់សហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹម២ ម៉ោង១១នាទី៕