(ភ្នំពេញ)៖ ក្រោយពីឆ្លងកាត់ ២៥សប្តាហ៍មកនេះ នៃពានរង្វាន់ជម្រេីសជេីងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្នុងចំណោមTOP4​ ឃើញថាក្រុមវិសាខា ទទួលបាន៣ពិន្ទុបន្ថែមទៀត ក្រោយពីបានយកឈ្នះក្រុមបឹងកេត ក្នុងលទ្ធផល ៥-៣។

សម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ ចូលដល់តង់ទី១ ក្រុមម្ចាស់ផ្ទះ វិសាខា បាននាំមុខមុនមួយគ្រាប់ និងទាត់បញ្ចូលទីដោយកីឡាករ OUK SOVANN ពាក់លេខ២៧ នៅនាទីទី១៧ ក្រោយមកក្រុមភ្ញៀវបឹងកេត បានវាយបកយក២គ្រាប់វិញ និងស៊ុតបញ្ចូលទីដោយកីឡាករ ពាក់លេខ៩ សៀង ចន្ធា នៅនាទីទី២៧ និងនាទីទី៤៥+៣ ទាត់ចូលដោយកីឡករ ពាក់លេខ២២ AJAYI OPEYAMI។

ឈានចូលដល់តង់ទី២ ក្រុមវិសាខា រកបាន ៤គ្រាប់បន្ថែម ជាការទាត់បញ្ចូលទីដោយកីឡាករ MARCOS VINICIUS ពាក់លេខ១៧ នៅនាទីទី៥៨ និងកីឡាករ កែវ សុខផេង ពាក់លេខ១០ នៅនាទីទី៦៤ ,កីឡាករ LEE JAEGUN​ ពាក់លេខ៨ ស៊ុតចូលនៅនាទីទី៨៣ ដោយចុងម៉ោង កីឡាករ MARCOS VINICIUS ពាក់លេខ១៧ បានបន្ថែមគ្រាប់ទី២របស់ខ្លួន នៅនាទីទី៨៧ និងធ្វើអោយក្រុមទទួលបានជ័យជម្នះផងដែរ។

គួររំលឹកថា កាលពីសប្តាហ៍ទី២៤ ជើងទី១ វិសាខា ក៏ធ្លាប់បានយកឈ្នះម្ចាស់ផ្ទះបឹងកេត ក្នុងលទ្ធផល​ ២-១ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា កន្លងទៅ។ វិសាខា​ ក្រោយពីបានឆ្លងកាត់២៥ប្រកួតមកនេះ ឈ្នះ១៥ ស្មើ៤ និងចាញ់៦ កំពុងឈរនៅកំពុងតារាង ក្នុងចំណោម TOP4 និងមាន៤៩ពិន្ទុ៕