(ដូហា)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស និងអ៉ីរ៉ង់ ពុំដែលមានប្រវត្តិជួបគ្នាពីមុនមកទេ ដោយត្រៀមនឹងជួបគ្នាលើកដំបូងនាម៉ោង ៨យប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ធំ World Cup 2022 នៅប្រទេសកាតា ជាការប្រកួតបើកឆាកប្រចាំពូល B។

អង់គ្លេស ជាក្រុមនៅប្លុកអឺរ៉ុប ដែលមានរហស្សនាមថា «តោ៣ ឬតោកំណាច» នោះ បានបង្ហាញខ្លួននៅ World Cup ជាលើកទី១៨ នៃឆ្នាំ២០២២ ពោលគឺចាប់តាំងពីចូលរួមដំបូងក្នុងឆ្នាំ១៩៥០ ក្រោយពេលយុទ្ធនាកា ៤ឆ្នាំម្តងនេះត្រូវបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៣០ ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះមុនគេ។

តែយ៉ាងណាក្រុមមួយនេះ ទើបតែស្គាល់ពាននេះតែម្តងគត់ក្នុង World Cup 1966 នៅពេលខ្លួនធ្វើម្ចាស់ផ្ទះ គ្រាដែលគូប្រជែងអ៉ីរ៉ង់ជាក្រុមដែលលេងតំណាងឲ្យទ្វីបអាស៊ីវិញ គឺបានចូលរួមក្នុង World Cup ជាលើកទី៦ គិតចាប់តាំងពីឆ្នាំ១៩៧៨ មក ជាក្រុមមួយមិនដែលមានប្រវត្តិឆ្លងកាត់ពូលនោះទេ។

ខាងក្រោមនេះ អាចជាជម្រើស ១១នាក់ដំបូងរបស់តោកំណាចអង់គ្លេស ក្នុងទម្រង់លេង ៣-៤-២-១
១៖ ចាំទី-Jordan Pickford
២៖ ការពារ-John Stones, Eric Dier និង Harry Maguire
៣៖ បម្រើ-Kieran Trippier, Jude Bellingham, Declan Rice និង Luke Shaw
៤៖ ប្រយុទ្ធ-Harry Kane។

ជម្រើស ១១នាក់ដំបូងរបស់អ៉ីរ៉ង់ ក្នុងទម្រង់លេង ៤-១-៤-១
១៖ ចាំទី-Alireza Beiranvand
២៖ ការពារ-Ehsan Hajsafi, Majid Hosseini, Mohammad Hosssin Kanani និង Sadegh Moharrami
៣៖ បម្រើ-Saeid Ezatollahi, Vahid Amiri, Ahmad Nourollahi, Saman Ghoddos និង Alireza Jahanbakhsh
៤៖ ប្រយុទ្ធ-Mehdi Taremi៕