(បរទេស)៖ ថ្មីៗនេះទទួលដំណឹងថាក្រុមហ៊ុន Samsung កំពុងសហការជាមួយក្រុមហ៊ុន Google និង AMD ទៅលើការផលិត Tensor រួមជាមួយនិងផ្នែក GPU ដើម្បីបង្កើតបន្ទះឈីបប្រភេទថ្មីសម្រាប់ប្រើនៅក្នុងស្មាតហ្វូន Galaxy S25 Series ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TimesNow នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទះឈីបដែលកំពុងសហការផលិតរួមគ្នានោះត្រូវបានគេរាយការណ៍មកថា នឹងបំពាក់នូវ Core ប្រភេទ Cortex-X កម្លាំងខ្លាំងចំនួន ២ រួមជាមួយនឹង Core Performance-focused ចំនួន ៤ និង energy-efficient cores ចំនួន ៤ផងដែរ។

យ៉ាងណាមិញបន្ទាប់ពីប្រកាសការសហការរួមគ្នារវាងក្រុមហ៊ុន Samsung ជាមួយ Google និង AMD នេះត្រូវប្រភពមួយ នៅប្រទេសកូរ៉េខាងត្បូង ដែលផ្សព្វផ្សាយចេញពីគណនីឈ្នោះ OreXda នៅលើ Twitter បានបង្ហើបឱ្យដឹងថា Samsung អាចនឹងមានបំណងនាំយកឈីបកំពូល Exynos មកវិញនៅអំឡុងឆ្នាំ២០២៥ ខាងមុខផងដែរ។ ខណៈបន្ទះឈីបម៉ូដែលនេះត្រូវបាន Samsung ផ្អាកមួយរយៈ ដោយលើកឡើងពីពេលវេលាសិក្សាលើកំពូឈីបនេះ ប៉ុន្តែបើតាមការចេញផ្សាយ Samsung កំពុងត្រៀមនាំយកឈីប Exynos លំដាប់កំពូលត្រឡប់មកវិញ ជាមួយកម្លាំងអាចប្រៀបធៀបជាមួយគូប្រជែងបានថែមទៀតផង៕