(វ៉ាស៊ីនតោន)៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានតេទូរសព្ទទៅកាន់គ្រូបង្វឹក Gregg Berhalter និងក្រុមកីឡាករឯទៀតដែលត្រៀមលេង World Cup 2022 រាត្រីនេះនៅប្រទេសកាតា។

នេះជាសកម្មភាពដែលប្រមុខដឹកនាំអាមេរិកតែងតែធ្វើ នៅពេលក្រុមតំណាងប្រទេសមិនថាក្រុមបុរស ឬស្រ្តីចេញទៅប្រកួតព្រឹត្តិការណ៍ធំៗនាពេលកន្លងមក ដ្បិតអាមេរិកបានអវត្តមានកាលពី World Cup 2018 នៅប្រទេសរុស្ស៊ី ដោយសារធ្លាក់ក្នុងវគ្គជម្រុះនៅតំបន់អាមេរិកខាងជើង។

ក្នុងការសន្ទនារបស់លោក Biden តាមទូរសព្ទចេញពីសេតវិមាន ទៅកាន់គ្រូបង្វឹកដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Fox Sports បានឲ្យដឹងថា «ខ្ញុំបានដឹងថា អ្នកកំពុងត្រៀមប្រកួតនៅ World Cup ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា អ្នកមានកីឡាករល្អបំផុតនៅក្នុងក្រុមដែលត្រៀមបង្ហាញខ្លួនលើកឆាកអន្តរជាតិនាពេលប្រកបដោយឆន្ទៈផងដែរ។ សូមកុំមានការតក់ស្លុតឲ្យសោះ។ លេងដោយភាពជឿជាក់ និងអស់ពីសមត្ថភាព។ ពួកយើងរង់ចាំលទ្ធផលពីអ្នកទាំងអស់គ្នា។ សូមសំណាងល្អ»

គួរបញ្ជាក់ផងដែរថា នេះជាលើកទី១១ ហើយដែលអាមេរិកចូលរួម World Cup គិតចាប់តាំងពីបង្កើតឡើងមានអាយុកាលជិត ១០០ឆ្នាំមកនេះ តែពុំដែលឈ្នះពានធំម្តងនៅឡើយទេ បានត្រឹមចំណាត់ថ្នាក់លេខ៣ ម្តងប៉ុណ្ណោះ ដែលត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល B ជាមួយវ៉េល អង់គ្លេស និងសេណេហ្គាល់ចាប់ផ្តើមប្រកួតពីរាត្រីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះតទៅ៕