(ភ្នំពេញ)៖ ឥឡូវនេះ អតិថិជនរបស់ធនាគារ ជីប ម៉ុង ទាំងអស់អាចផ្ទេរប្រាក់ទៅក្រៅប្រទេស បានយ៉ាងងាយស្រួល និងសុវត្ថិភាព តាមមុខងារ SWIFT Transfer ដែលមានក្នុងកម្មវិធីទូរស័ព្ទ Chip Mong Bank App! មិនថានៅទីណា ឬពេលណានោះទេ លោកអ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេស ដោយមិនចាំបាច់អញ្ជើញទៅកាន់សាខាធនាគារទៀតនោះឡើយ។

មុខងារប្រតិបត្តិការផ្ទេរប្រាក់មួយនេះអាចឱ្យលោកអ្នកអាចផ្ទេរប្រាក់ជារូបិយប័ណ្ណជាច្រើន ជុំវិញពិភពលោក ក្នុងតម្លៃសេវាសមរម្យ និងចំណាយរយៈពេលតិច។ សូមកុំភ្លេចធ្វើបច្ចុប្បន្នភាព Chip Mong Bank App របស់លោកអ្នកដើម្បីទទួលបានមុខងារថ្មីនេះ។

ធនាគារ ជីប ម៉ុង បានបន្តដាក់ដំណើរការមុខងារថ្មីៗជូនដល់អតិថិជនជានិច្ច ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការហិរញ្ញវត្ថុ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ៖ 081 / 066 811 911 ។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៤ ក្នុងនោះ ១១សាខានៅរាជធានីភ្នំពេញ និង៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕