(ដូហា)៖ ជំនួបប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូលរវាងក្រុមតោកំណាចអង់គ្លេស ទល់នឹងអ៉ីរ៉ង់ចាប់ផ្តើមហើយនាម៉ោង ៨យប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នាកីឡដ្ឋាន Khalifa International ស្ថិតក្នុងទីក្រុង Al Rayyan ប្រទេសកាតា។

នេះការប្រកួតលើកទី២ ក្នុងចំណោម ៦៤ប្រកួត និងជាការប្រកួតដំបូងផងដែរប្រចាំពូល B បន្ទាប់ពីម្ចាស់ផ្ទះកាតាបានចាញ់អេក្វាឌ័រនៅថ្ងៃបើកឆាកម្សិលមិញនៃវគ្គសន្សំពិន្ទុក្នុងពូល A។

អង់គ្លេស ធ្លាប់បានលើកពាន World Cup នេះម្តងកាលឆ្នាំ១៩៦៦ នៅពេលគូប្រជែងអ៉ីរ៉ង់ពុំធ្លាប់ឆ្លងផុតពូលម្តងណាឡើយពីការចូលរួម ៥សម័យកាលមកនេះ៕