(ដូហា)៖ ក្រុមជម្រើសជាតិហូឡង់ បានយកឈ្នះក្រុមសេណេហ្គាល់ ២-0 ស្ថិតក្នុងការប្រជែងប្រចាំវគ្គចែលពូល (A) នៃព្រឹត្តិការណ៍ FIFA World Cup 2022 នាកីឡដ្ឋាន Al Thumama ដែលធ្វើបានដោយកីឡាករ Cody Gakpo ​និងកីឡាករ Klaassen នៅនាទី៩០+៩។

បញ្ជាក់ផងថា សម្រាប់លទ្ធផលបញ្ចប់ការប្រកួតលើកទី១ ក្នុងពូល A ក្រុមអេក្វាឌ័រ បន្តឈរកំពូលតារាងដដែលដោយមាន ៣ពិន្ទុស្មើជាមួយក្រុមហូឡង់ ឈរលេខរៀងទី២ ខណៈក្រុមសេណេហ្គាល់ និងក្រុមម្ចាស់ផ្ទះកាតា ឈរបាតតារាងបណ្តោះអាសន្ន។

ការប្រកួតលើកទី២ ក្រុមម្ចាស់ផ្ទះកាតា ប៉ះក្រុមសេណេហ្គាល់ ហើយក្រុមហូឡង់ ប៉ះអេក្វាឌ័រ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៃការប្រជែងរក ៣ពិន្ទុបន្ថែមក្នុងពូល A សម្រាប់ការប្រជែងពានពិភពលោក ៤ឆ្នាំម្តងនេះ៕