(ដូហា)៖​ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិអាមេរិក​ ប៉ះវេលស៍ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នាម៉ោង ២៖០០ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា នៅប្រទេសកាតាចាប់ផ្តើម។

គួររំលឹកផងដែរថា សម្រាប់ក្រុមទាំងពីរ ធ្លាប់បានជួបគ្នា ២ដងមកហើយក្នុងការប្រកួតមិត្តភាពអន្តរជាតិ សម្រាប់ការប្រកួតលើកទី១ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៣ អាមេរិកបានយកឈ្នះវេលស៍ ក្នុងលទ្ធផល ២-០ និងលើកទី២​ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមទាំងពីរប្រកួតបានលទ្ធផលស្មើគ្នា ០ទល់០។

បញ្ជាក់ផងថានេះ ជាការប្រកួតលើកទី៤ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ World Cup លើកទី២២ នៃវគ្គចែកពូល​ ៣២ក្រុម៕