(ដូហា)៖ អ្នកគាំទ្ររាប់រយនាក់ បានខកខានការចាប់ផ្តើមបើកការប្រកួតរបស់អង់គ្លេស ប៉ះអ៊ីរ៉ង់ នៅព្រឹត្តិការណ៍ World Cup ដោយសារតែមានបញ្ហា ជាមួយនឹងកម្មវិធី App ទិញសំបុត្ររបស់ FIFA។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកួតនៅកីឡដ្ឋាន Khalifa International ស្ថិតក្នុងទីក្រុង Doha នេះ គឺជាការប្រកួតលើកទី២ ហើយសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ លំដាប់ពិភពលោក។

អ្នកគាំទ្រមួយចំនួនបានជាប់គាំងនៅខាងក្រៅកីឡដ្ឋាន ជាមួយនឹងស្ថាប័ន FIFA បានបញ្ជាក់ថា មានបញ្ហាកើតឡើងលើ App។

មានការតម្រង់ជួរយ៉ាងវែងនៅកន្លែងទិញសំបុត្រនៅជុំវិញកីឡដ្ឋាន ខណៈអ្នកគាំទ្រព្យាយាម ដើម្បីចូលទស្សនាក្នុងជំនួបដែលតោកំណាចអង់គ្លេស យកឈ្នះអ៉ីរ៉ង ៦ទល់នឹង២ នៃវគ្គសន្សំពិន្ទុប្រចាំពូល B៕