(ភ្នំពេញ)៖ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata មានក្តីសោមនស្សរីករាយ ក្នុងការបើកដំណើរការប្រូម៉ូសិនថ្មីជាមួយ Pizza Hut ដែលជាភោជនីយដ្ឋានអាមេរិក ដែលមានសាខានៅជាច្រើនប្រទេស ដោយសមាជិក SmartVIP អាចរីករាយជាមួយភីហ្សាដ៏ឈ្ងុយឆ្ងាញ់ ក្នុងតម្លៃពិសេសត្រឹមតែ ២ ម៉ឺនរៀល (5ដុល្លារអាមេរិក)។

ឥឡូវនេះ អតិថិជន SmartVIP អាចទិញភីស្សារសជាតិ អ៊ិចស្ត្រាសាច់ក្រកឈីស សំបកក្រាស់ ឬសំបកស្រួយ រសជាតិ ញូអរលីនឌីឡាក់ស៍ ទំហំ M នៅ Pizza Hut ក្នុងតម្លៃដ៏ពិសេសនេះ។

ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង 1 រសៀលដល់ម៉ោង 5 ល្ងាច នៅទីតាំង Pizza Hut ទាំងប្រាំសាខាក្នុងរាជធានីភ្នំពេញ ដែលមានដូចជា Pizza Hut បឹងកេងកង ទួលទំពូង កម្ពុជាក្រោម កាល់មែត្រ និង គិរីរម្យ។

ការផ្តល់ជូននេះ គឺជាកិច្ចសហការមួយក្នុងចំណោមកិច្ចព្រមព្រៀង និងការផ្តល់ជូនពិសេសសម្រាប់អតិថិជន SmartVIP ដែលមានដៃគូជាង 70 ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្ម និងផលិតផលជាងដប់ប្រភេទ រួមមានបណ្តាញភោជនីយដ្ឋានល្បីល្បាញ សេវាថែទាំសុខភាព និងសម្លៀកបំពាក់។

ដើម្បីក្លាយជាសមាជិក SmartVIP អតិថិជន Smart Axiata គ្រាន់តែបញ្ចូលទឹកប្រាក់យ៉ាងតិចប្រាំដុល្លារជារៀងរាល់ខែ។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស អ្នកប្រើប្រាស់អាចអញ្ជើញទៅហាងដៃគូណាមួយ ហើយគ្រាន់តែបង្ហាញកម្មវិធីរបស់អ្នក ទៅកាន់បេឡានៅក្នុងហាង។ រឹតតែពិសេស អតិថិជន SmartVIP អាចសន្សំពិន្ទុ ដោយអតិថិជនអាចជាវគម្រោង និងសេវាកម្មនានារបស់ Smart Axiata ។

អ្នកប្រើប្រាស់អាចពិនិត្យមើលពិន្ទុរបស់ពួកគេ និងការផ្តល់ជូនផ្សេងៗគ្រប់ពេលវេលា នៅលើកម្មវិធីទូរស័ព្ទរបស់ Smart Axiata គឺ កម្មវិធី SmartNas ពិន្ទុរង្វាន់អាចប្តូរជាទិន្នន័យអ៊ីនធើណែត ដបទឹក អាវ ឆ័ត្រ និងទំនិញពិសេសៗជាច្រើនប្រភេទ។

ប្រូម៉ូសិននេះ មានសម្រាប់តែការទិញក្នុងហាងនៅសាខា Pizza Huts ទាំងអស់ក្នុងរាជធានីភ្នំពេញ។ សេវាកម្មដឹកជញ្ជូន មិនមានផ្តល់ជូននៅក្នុងប្រូម៉ូសិននេះទេ។ អតិថិជន SmartVIP ម្នាក់អាចជាវ Pizza ចំនួនពីរ ហើយសាខានិមួយៗមានភីហ្សាចំនួន 50 ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលប្រូម៉ូសិននេះ។

ព័ត៌មានលម្អិតអំពីប្រូម៉ូសិននេះ អាចរកបាននៅទីនេះ https://www.smart.com.kh/get-smart/promotions/pizza-hut/\

សម្រាប់ព័ត៌មានបន្ថែមអំពី SmartVIP សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/get-smart/smartvip/ ឬចុច *212# ដើម្បីចាប់ផ្តើមទទួលសារ SMS អំពីប្រូម៉ូសិន SmartVIP៕